លោក Donald Trump ព្រមានក្រុមហ៊ុនយក្សចំនួន៣ឲ្យប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន
លោកប្រធានាធិបតីអាមេរិក Donald Trump បានធ្វើការព្រមានជាសាធារណៈចំពោះក្រុមហ៊ុន Google, Twitter និង Facebook ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់លើការគ្រប់គ្រងព័ត៌មាន ព្រោះថាកាលពីពេលថ្មីៗនេះមានការិះគន់ជាច្រើនថា អ៊ីនធឺណិត និងបណ្តាញសង្គមបង្កឲ្យមានការរើសអើង និងភាពលំអៀងផ្នែកនយោបាយ។ ការព្រមានខាងលើនេះត្រូវបានលោក Donald Trump ធ្វើឡើងនៅក្នុងសេតវិមាន និងធ្វើការព្រមានចំៗ ចំពោះក្រុមហ៊ុនបណ្តាញសង្គម ទាំង ៣ ខាងលើនេះតែម្តង។
ជាការពិតណាស់នៅក្នុងប្រទេសណាក៏ដូចជាប្រទេសណាដែរ សេរីភាពក្នុងការបញ្ចេញមតិ តាមរយៈបណ្តាញសង្គមហាក់មានវិសាលភាពធំធេង និងងាយស្រួលណាស់ រហូតធ្វើឲ្យមានក្រុមជនខិលខូច ឬអ្នកឆ្លៀត ឱកាសនិយមអាចផ្សព្វផ្សាយ និងចែករំលែកព័ត៌មានក្លែងក្លាយបានយ៉ាងងាយផងដែរ។ ហើយព័ត៌មានក្លែងក្លាយទាំងនោះ ហើយដែលបង្កឲ្យមានការរើសអើង និងភាពលំអៀងផ្នែកនយោបាយ។ ដូចនេះហើយទើបលោកប្រធានាធិបតីអាមេរិក Donald Trump បានធ្វើការប្រមាណដូចខាងលើ ដើម្បីទប់ស្កាត់បញ្ហាសង្គមមួយនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ reuters