កូវីដ-១៩

ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៩១,៧០២ ករណី និងមរណភាពចំនួន ៣,៤០៣ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

BY
autoadmin
June 11, 2021

ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌា នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ចំនួន ៩១,៧០២ ករណី និងការស្លាប់ចំនួន ៣,៤០៣ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺ COVID-19 នៅឥណ្ឌាបានកើនឡើងដល់ ២៩,២៧៤,៨២៣ នាក់ ហើយក្នុងនោះមានមនុស្សសរុប ៣៦៣,០៧៩ នាក់បានស្លាប់ ខណៈអ្នកជំងឺចំនួន ១,១២១,៦៧១ នាក់ កំពុងសម្រាកព្យាបាលនៅឡើយ។

ជាមួយគ្នានេះផងដែរ ការធ្វើតេស្តចំនួន ២,០៤៤,១៣១ ក៏ត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ដែលនាំឱ្យការធ្វើតេស្តសរុប ដែលបានធ្វើរហូតមកដល់ពេលនេះមានដល់ ៣៧៤,២៤២,៣៨៤ ករណី។ ឥឡូវនេះអត្រាវិជ្ជមានប្រចាំថ្ងៃធ្លាក់ចុះនៅត្រឹម ៤.៤៩% ពោលគឺនៅក្រោម ១០% អស់រយៈពេល ១៨ ថ្ងៃជាប់ៗគ្នាមកហើយ។ អត្រានៃភាពវិជ្ជមានប្រចាំសប្តាហ៍ក៏បានធ្លាក់ចុះមកនៅត្រឹម ៥.១៤% ផងដែរ។ ចំនួនអ្នកជាសះស្បើយឡើងវិញនៅតែបន្តមានច្រើនជាងករណីថ្មីប្រចាំថ្ងៃ សម្រាប់រយៈពេល ២៩ ថ្ងៃជាប់ៗគ្នា ដោយអ្នកជាសះស្បើយបានកើនឡើងដល់ ២៧,៧៩០.០៧៣ នាក់ ប៉ុន្តែអត្រានៃការស្លាប់បានកើនឡើងជាងមុន ១.២៤% ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: