ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ច​កោះហៅ​បុរស​ម្នាក់​មកបំភ្លឺ​ និង​បាន​សារភាព​ទទួលកំហុស​ ករណី​បង្ហោះ​ព័ត៌មាន​មិន​ពិត​ថា​ «​មាន​ជនជាតិ​ចិន​មួយ​ក្រុម​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​»

    BY Khmernote Media June 12, 2021
    សមត្ថកិច្ច​កោះហៅ​បុរស​ម្នាក់​មកបំភ្លឺ​ និង​បាន​សារភាព​ទទួលកំហុស​ ករណី​បង្ហោះ​ព័ត៌មាន​មិន​ពិត​ថា​ «​មាន​ជនជាតិ​ចិន​មួយ​ក្រុម​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​»

    ​នៅ​រសៀល​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០២១​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ បាន​ធ្វើការ​កោះហៅ​ បុរស​ម្នាក់​ឈ្មោះ​ អ៊ួ​ង​ សា​រឿ​ន​ ដែល​ជា​ម្ចាស់​គណនី​ Tik​ Tok​ ដែល​បាន​ផុស​វី​ដេ​អូ​ ដែល​ជា​ព័ត៌មាន​មិន​ពិត​ថា​ មាន​ជនជាតិ​មួយ​ក្រុម​មាន​គ្នា​ ០៥​នាក់​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ ជាក់ស្តែង​បុរស​ម្ចាស់​គណនី​ Tik​ Tok​ នេះ​បាន​ចូលខ្លួន​មក​បំភ្លឺ​ចំពោះ​សមត្ថកិច្ច​ថា​ ជា​ព័ត៌មាន​មិន​ពិត​ មិន​មាន​ជនជាតិ​ជន​ណា​ម្នាក់​រត់​ចេញពី​ក​ន្លែ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ទេ​ ក្រុម​ជនជាតិ​ចិន​នោះ​គ្រាន់តែ​ជិះ​រថយន្ត​មក​ទីនោះ​ហើយ​ឈប់​រក​កន្លែង​បត់ជើងតូច​តែ​ប៉ុណ្ណោះ​ ។​

    នៅចំពោះមុខសមត្ថកិច្ច​ បុរស​ម្នាក់​នេះ​បាន​សារភាព​ទទួលកំហុស​ និង​បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណ​:​ដែល​ខ្លួន​បាន​ផុស​ព័ត៌មាន​មិន​ពិត​នេះ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ និង​មជ្ឈដ្ឋាន​ទូទៅ​មានការ​យល់​ច្រឡំ​ ។​ ​ក្រោយ​ពី​ធ្វើការ​សុំ​ទោស​រួចរាល់​ សមត្ថកិច្ច​បាន​អប់រំ​ណែនាំ​ឈ្មោះ​ អ៊ួ​ង​ សា​រឿ​ន​ រួច​ក៏​បាន​ឲ្យ​សាមីខ្លួន​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: