ក្រសួងសុខាភិបាល ក្រើនរម្លឹកបន្ថែម ពីវិធានការពង្រឹងការត្រួតពិនិត្យសុខភាពអ្នកដំណើរចូលមកកម្ពុជា ដោយការធ្វើតេស្តអង់ទីហ្សែនរហ័ស
រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រធានគណៈកម្មការអង្គរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូនឯកឧត្តម លោកជំនាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥ ឲ្យបានជ្រាបថា៖

ដើម្បីពង្រឹងការត្រួតពិនិត្យសុខភាពអ្នកដំណើរចូលមកកម្ពុជា តាមច្រកព្រំដែនទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ត្រូវធ្វើតេស្តអង់ទីហ្សែនរហ័សឲ្យបានម៉ឺងម៉ាត់។ អ្នកជំងឺដែលមានវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ចំណែកអ្នកដំណើរផ្សេងទៀត ដែលរួមដំណើរជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវបញ្ចូនទៅកាន់មណ្ឌលចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។
អភិបាលខេត្តនៅតាមព្រំដែនថៃ និងវៀតណាម ត្រូវប្រជុំជាមួយសមភាគីថៃ ឬវៀតណាម ដើម្បីស្នើសុំកិច្ចសហការក្នុងការពង្រឹងការធ្វើតេស្តមេរោគកូវីដ-១៩ ជូនដល់ពលករ និងប្រជាជនទូទៅមុននឹងអនុញ្ញាតឲ្យមកកម្ពុជាវិញ ៕
