ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកជំងឺម្នាក់សង្ស័យថា ខ្លួនបានឆ្លងកូវីដ១៩ ពេលទៅស្រោចទឹករំដោះគ្រោះ លើករាសីនៅវត្តសារាវ័ន

    BY Khmernote Media June 12, 2021
    អ្នកជំងឺម្នាក់សង្ស័យថា ខ្លួនបានឆ្លងកូវីដ១៩ ពេលទៅស្រោចទឹករំដោះគ្រោះ លើករាសីនៅវត្តសារាវ័ន

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា មានអ្នកជំងឺម្នាក់សង្ស័យថា ខ្លួនបានឆ្លងមេរោគកូវីដ១៩ ពេលទៅស្រោចទឹករំដោះគ្រោះ លើករាសី នៅវត្តសារាវ័ន ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ!!! សូមពាក់ម៉ាស់ គ្រប់ទីកន្លែង ដើម្បីសុវត្ថិភាព!

    គួរបញ្ជាក់ដែរថា គិតត្រឹមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ដែលក្រសួងសុខាភិបាលបានបង្ហាញមានចំនួនសរុប ៣៧,៩៥៩នាក់, ករណីជាសះស្បើយសរុប ៣១,២២២នាក់ និងស្លាប់សរុប ៣២០នាក់៕

    Share This Post: