ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៤៦៨នាក់បន្ថែមទៀត ខណៈបាត់បង់ជីវិតដល់១៥នាក់
- June 13, 2021
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៦៨នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦៣៦នាក់ និងមានអ្នកបាត់បង់ជីវិត១៥នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣៨,៤២៧នាក់, ករណីជាសះស្បើយសរុប ៣១,៨៥៨នាក់ និងស្លាប់សរុប ៣៣៥នាក់៕
- Share This Post: