ចូលរួមរំលែកទុក្ខ! អ្នកជំងឺកូវីដ-១៩ អាយុ៥២ឆ្នាំនៅខេត្តព្រៃវែង បានទទួលមរណៈភាពកាលពីមិ្សលមិញ ដោយសារជំងឺកូវីដ-១៩
ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី ជីន រ៉ា ប្រជាពលរដ្ឋរស់នៅភូមិឬស្សីសាញ់ ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៥២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រី ជីន រ៉ា សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ ៣ការពារ
-ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
-លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
-រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
និង៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា តាមការណែនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕



ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង