កូវីដ-១៩

ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៥៤២នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មី ១,១០៩នាក់

BY
Khmernote Media
June 14, 2021

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៤២នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ១,១០៩នាក់ និងមានអ្នកបាត់បង់ជីវិត១៣នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣៨,៩៦៩នាក់, ករណីជាសះស្បើយសរុប ៣២,៩៦៧នាក់ និងស្លាប់សរុប ៣៤៨នាក់៕

Share This Post: