PR

រំលឹកថយក្រោយសាច់រឿងគូស្នេហ៍មួយគូក្នុងទសវត្សឆ្នាំ ១៩៧០ ត្រូវបានបង្ហាញឡើងជាខ្សែភាពយន្តភាគថៃថ្មី ចាក់ផ្សាយនៅភីអិនអិន

BY
Liny Chan
June 14, 2021

ខ្សែភាពយន្តភាគថៃថ្មី ដែលនឹងចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជន បន្ទាប់ពីរឿង សង្សារកំពូលស៊យ ត្រូវបានបញ្ចប់ទៅហើយនោះ គឺរឿងដែលបានលើកយកនូវប្រវត្តិគូស្នេហ៍មួយគូកាលពីជាងទសវត្សឆ្នាំ ១៩៧០។ របាំងស្នេហ៍ គឺជាកំពូលសាច់រឿងស្នេហារយលានឧបសគ្គ ដែលមិនអាចធ្វើឲ្យគូស្នេហ៍មួយគូបានសមបំណងជួបគ្នា បើទោះបីជាពួកគេមានចិត្តភក្តីភាពចំពោះគ្នាខ្លាំងប៉ុនណា។

កាលនោះ នៅក្នុងភូមិជនបទមួយ ផៃថូន និងយូភីន ពួកគេទាំងពីរនាក់បានស្រឡាញ់គ្នា ហើយក៏មានគំរោងថានឹងចាប់ដៃគ្នា រៀបការសាងគ្រួសារមួយ។ យូភីន ហេតុតែមានឪពុកជាអ្នកញៀននឹងល្បែង វាក៏ក្លាយជារនាំងបាំងស្នេហ៍អ្នកទាំងពីរ ព្រោះតែម្តាយរបស់ ផៃថូន មិនព្រមទទួលយកយូភីន ធ្វើជាកូនប្រសារ។ ដោយការខកចិត្ត ផៃថូន ក៏សម្រេចចិត្តទៅសាងផ្នួសជាព្រះសង្ឃ ហើយពេលនោះ យូភីន ត្រូវបានគេបង្ខំឲ្យរៀបការជាមួយ ប្រៃវ៉ាន ដែលជាបងប្រុសរបស់ ផៃថូន ។ ជាអកុសល បងប្រុសម្នាក់នោះ ក៏មានជំងឺស្វិតដៃជើងតាំងពីកុមារ។ ចាប់តាំងពីថ្ងៃនោះ យូភីន ក៏ក្លាយជាបងថ្លៃរបស់ ផៃថូន ប៉ុន្តែស្នេហារបស់ពួកគេ នៅមិនទាន់បាត់ទៅណានោះទេ។

ខាងលើនេះ គ្រាន់តែជាការរៀបរាប់ត្រួសៗតែប៉ុណ្ណោះពីសាច់រឿងទាំងមូល ចុងក្រោយ ពួកគេបានឆ្លងកាត់នូវរឿងរ៉ាវក្នុងគ្រួសារជាច្រើន ដែលមិនទាន់អាចដឹងថា តើពួកគេអាចនឹងជួបគ្នាជាគូ ឬយ៉ាងណានោះទេ?ដើម្បីចង់ដឹងសាច់រឿងនឹងបង្ហាញពីឧបសគ្គ ក៏ដូចជា ការតស៊ូរបស់គូស្នេហ៍ យូ ភីអិននិងផៃថូន នឹឹងទៅជាបែបណា សូមរង់ចាំទស្សនានៅក្នុងរឿង របាំងស្នេហ៍ ដែលមានផ្សាយជូនទស្សនិកជននៅលើកញ្ចកទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង ០៦ ល្ងាច ( ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ) ៕ សូមទស្សនាវីដេអូខាងក្រោម៖

Share This Post: