ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ៤៤នាក់ និងជាសះស្បើយចំនួន១៣៨នាក់បន្ថែមទៀត
BY Khmernote Media
June 14, 2021
ខេត្តបន្ទាយមានជ័យ៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៤នាក់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ និងករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ១៣៨នាក់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងបន្ទាយមានជ័យ។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ និងពលករវិលត្រឡប់មកពីប្រទេសថៃ លើបុរស ស្ត្រីជនជាតិខ្មែរ ចំនួន ៤៤នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖


