ព័ត៌មានជាតិ
មន្ត្រីជំនាញ រកឃើញអាល់កុលក្លែងក្លាយ សរុបចំនួន ៤៧ដបតូច ក្នុងឱសថស្ថាន ក្រុងបានលុង ខេត្តរតនគិរី
BY Khmernote Media
June 15, 2021
ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF នៅព្រឹកថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំ២០២១ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីជំនាញ សាខា ក.ប.ប. ខេត្តរតនគិរី សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាព អាល់កុល ជែលលាងដៃ និងតាមដានទំនិញអាល់កុលក្លែងក្លាយ (មេតាណុល) និងឱសថស្ថាននានា ក្នុងក្រុងបានលុង ខេត្តរតនគិរី។

ជាលទ្ធផល មន្ត្រីជំនាញបានរកអាល់កុលក្លែងក្លាយ (មេតាណុល) សរុបចំនួន ៤៧ដបតូច បន្ទាប់មកបានធ្វើកំណត់ហេតុ។ ដកហូតយកអាល់កុលទាំងនេះ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕






ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF