ព័ត៌មានជាតិ
ផ្សាររដ្ឋនៅរាជធានីភ្នំពេញ កំពុងមមាញឹកបើកដំណើរការលក់ដូរឡើងវិញ បន្ទាប់ពីអាជ្ញាធរចេញសេចក្តីសម្រេចអនុញ្ញាត
BY Khmernote Media
June 15, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបង្ហាញពី ទិដ្ឋភាពអាជីករនៅផ្សារអូរឬស្សី និផ្សារធំថ្មី កំពុងមមាញឹកបើកដំណើរការលក់ដូរឡើងវិញ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចអនុញ្ញាតឱ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជាប្រក្រតីឡើងវិញក្នុងក្របខណ្ឌផ្សាររដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះតទៅ។

សូមបញ្ជាក់ផងដែរថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅទូទាំងរាធានីភ្នំពេញ ដើម្បីទប់ស្តាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕






ប្រភព៖ ក្រសួងព៍ត៌មាន