PR

Royal Enfield -រយៈពេល ១២០ឆ្នាំ នៃការថែរក្សាកេរ្តិ៍តំណែលនៃការកសាងម៉ូតូបុរាណ

BY
Liny Chan
June 16, 2021

Royal Enfield គឺជាយីហោម៉ូតូដែលដំណើរការអស់រយះពេលជាច្រើនឆ្នាំមកហើយ។ ពីការចាប់ផ្តើមដ៏សាមញ្ញមួយ យីហោម៉ូតូចំនាស់ជាងគេនៅក្នុងផលិតកម្មបានបន្តក្លាយជាអ្នកថែរក្សាកេរ្តិ៍តំណែលនៃការកសាងម៉ូតូបុរាណ កែច្នៃ មានលក្ខណៈសាមញ្ញតែទាក់ទាញ ។ ដោយប្រកាន់ខ្ជាប់នូវទស្សនវិស័យរចនា ដែលមិនស្មុគស្មាញ និងមានគោលបំណងបង្ហាញពីអាយុកាលដ៏យូរអង្វែង, Royal Enfield បានចំណាយពេលជាងមួយសតវត្សរ៍ឆ្លងកាត់រឿងដ៏លំបាកបំផុតមួយចំនួននៅលើពិភពលោក និងបង្កើតបទពិសោធន៍ រួមទាំងរឿងរ៉ាវដែលមិនអាចបំភ្លេចបាន។

បង្កើតឡើងនៅឆ្នាំ ១៨៩១ Royal Enfield មានម៉ូតូដំបូងគេផលិតនៅឆ្នាំ១៩០១ នៅចក្រភពអង់គ្លេស។ ហើយនៅពាក់កណ្តាលសតវត្សរ៍ចុងក្រោយ ក្រុមហ៊ុននេះបានផ្លាស់ប្តូរទៅប្រទេសឥណ្ឌា និងបានឈានជើងចូលទីផ្សារកម្ពុជាជាមួយនឹងការបើកហាងជាផ្លូវការនិងជាលើកដំបូងរបស់ខ្លួននៅទីក្រុងភ្នំពេញក្នុងឆ្នាំ ២០២០ ។ ក្នុងដំណើរបន្តការស្វែងរក និងលើកទឹកចិត្តដល់ការរុករកដ៏សកម្ម និងពេញមួយជីវិត Royal Enfield កំពុងត្រៀមអបអរសាទររយៈពេល ១២០ ឆ្នាំនៃភាពពិសេសប្លែក ដោយធ្វើដំណើរទៅមុខដោយស្នាមញញឹមដែលមិនចេះរីងស្ងួត និងភាពធន់ និងការបង្កើតវប្បធម៌ជិះម៉ូតូតាមបែប Pure Motorcycling តាំងពីឆ្នាំ ១៩០១។

តម្លៃនៃភាពធន់ ការរួមបញ្ចូល និងភាពដែលអាចដំណើរការបាន Royal Enfield គឺជាយីហោម៉ូតូចំណាស់ជាងគេបំផុតរបស់ពិភពលោក ក្នុងការផលិតបន្ត ហើយបានបង្ហាញពីភាពច្នៃប្រឌិត ភាពបត់បែន ការស៊ូទ្រាំ និងភាពរហ័សរហួននៅគ្រប់ជំនាន់។ ជាមួយគ្នានេះមិនត្រឹមតែការបង្កើតផលិតផលម៉ាកនោះទេ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរបស់មនុស្សរាប់ទសវត្សមកហើយ ប៉ុន្តែ Royal Enfield ក៏មានតួនាទីសំខាន់ក្នុងការកសាងវប្បធម៌ជុំវិញការជិះម៉ូតូផងដែរ។

ទាំងនេះជាពេលវេលានៃការវិវឌ្ឍន៍នៃម៉ាកយីហោរបស់ Royal Enfield៖

ឆ្នាំ ១៨៩១ – Royal Enfield ចាប់ផ្តើមកកើត
ឆ្នាំ ១៨៩៨ – ផលិតយានជំនិះដែលមានកង់ ៤ ដំបូងមានឈ្មោះថា quadricycle
១៩០១ – ម៉ូតូដំបូងត្រូវបានផលិត
១៩០៩ – បញ្ចេញម៉ាស៊ីន V2
ឆ្នាំ ១៩១៤ – បង្កើតម៉ាស៊ីន 2 stroke engine ដំបូង
ឆ្នាំ ១៩៣២ – Bullet ត្រូវបានបង្កើតឡើង
ឆ្នាំ ១៩៣៦ – Bullet ត្រូវបានកែទម្រង់
ឆ្នាំ ១៩៣៩ – បង្កើតម៉ូតូសម្រាប់សង្គ្រាមលោកលើកទី ២ -“Flying Flea”
ឆ្នាំ ១៩៥២- បញ្ចេញ Bullets ៨០០គ្រឿងសំរាប់កងទ័ពឥណ្ឌាពី Redditch
ឆ្នាំ ១៩៥៥ – Enfield នៅក្នុងប្រទេសឥណ្ឌាត្រូវបានបង្កើតឡើង។
ឆ្នាំ ១៩៦៤ – Royal Enfield ភ្នាល់លើ ‘Café Racer’
ឆ្នាំ ១៩៦៧ – បិទរោងចក្រនៅ Redditch
១៩៧០ – បញ្ចប់ប្រតិបត្តិការនៅចក្រភពអង់គ្លេស
ឆ្នាំ ១៩៧៧ ការនាំចេញចាប់ផ្តើមពីប្រទេសឥណ្ឌាទៅកាន់អឺរ៉ុប
ឆ្នាំ ១៩៨៩ – ម៉ូឌែលថ្មី Bullet 500 ត្រូវបានណែនាំ
ឆ្នាំ ១៩៩៣ – ម៉ូឌែល Enfield diesel ត្រូវបានណែនាំ
ឆ្នាំ ១៩៩៤ – ក្រុមហ៊ុន Eicher ទិញយីហោនេះ

ឆ្នាំ ២០០៨ – ការនាំចេញ Classic 500 EFI ចាប់ផ្តើម
ឆ្នាំ ២០១៣ – ផលិតកម្មចាប់ផ្តើមនៅក្នុងរោងចក្រថ្មីមួយនៅ Oragadam, Chennai ហើយបង្កើតឡើងវិញនូវម៉ូឌែល Continental GT
ឆ្នាំ ២០១៦ – Royal Enfield ណែនាំអំពីម៉ូឌែល Himalayan
ឆ្នាំ ២០១៧ – ត្រលប់ទៅរកឬសគល់របស់ខ្លួនបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យានៅ Bruntingthorpe, Leicestershire
ឆ្នាំ ២០១៨ – Royal Enfield បានបើកដំណើរការម៉ូឌែលភ្លោះ Interceptor 650 & Continental GT 650
ឆ្នាំ ២០២០ – បើកដំណើរការនៅកម្ពុជា
២០២១ – ១២០ ឆ្នាំនៃការផលិតនិងបន្តដំណើរទៅមុខជាបន្តបន្ទាប់។ សម្ពោធ Meteor 350 នៅកម្ពុជា។

ដើម្បីដឹងពីការធ្វើដំណើររបស់ Royal Enfield សូមចុចត្រង់នេះ https://www.royalenfield.com/in/en/our-world/since-1901/

អំពី Royal Enfield

យីហោម៉ូតូចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ១៩០១។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ ១៩៥៥ ដែលជាកន្លែងឈរជើងដែលរ៉ូយ៉ាល់ Enfield នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។ Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយក្នុងការជិះ ទោចក្រយានយន្តសម្រាប់ការរុករក និងការបញ្ចេញគំនិតដោយខ្លួនឯងទាំងនេះហើយ ដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។

ការដាក់បង្ហាញរបស់ Royal Enfield រួមបញ្ចូលទាំង Meteor 350 ស៊េរីថ្មីទាំងអស់, Interceptor 650 និងបងប្អូនភ្លោះ Continental GT 650 ,ម៉ូតូផ្សងព្រេង Himalayan , Bullet 500 និង Classic 500 ។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។

ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ប្រតិបត្តិការតាមរយៈក្រុមហ៊ុនចែកចាយទ្រង់ទ្រាយធំ ៩២១ និងហាងលក់រាយ ៦៣៨ នៅតាមទីក្រុង និងទីប្រជុំជនធំៗ ទាំងអស់ក្នុងប្រទេសឥណ្ឌា និងនាំចេញទៅប្រទេសជាង ៦០ នៅជុំវិញពិភពលោក។ រោងចក្រផលិតបែបទំនើបទាំង ២ របស់ក្រុមហ៊ុននេះមានទីតាំងនៅ Oragadam និង Vallam Vadagal ជិត Chennai។ ហើយថ្មីៗនេះក្រុមហ៊ុន Royal Enfield បានវិនិយោគនៅក្នុងមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួន ២ គឺនៅទីក្រុង Bruntingthorpe ចក្រភពអង់គ្លេស និងទីក្រុង Chennai ប្រទេសឥណ្ឌា ហើយនៅឆ្នាំ ២០២០ បានបើកអង្គភាពដំឡើងដំបូងនៅខាងក្រៅប្រទេសឥណ្ឌានៅ Buenos Aires ប្រទេសអាហ្សង់ទីន។ ជាមួយនឹងការកើនឡើងជាង ១៧% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ហើយការលក់នៅលើទីផ្សារអន្តរជាតិកើនឡើង ៩៦% ក្នុងឆ្នាំ២០១៩-២០២០ Royal Enfield គឺជាអ្នកនាំមុខគេនៅក្នុងទីផ្សារម៉ូតូខ្នាតមធ្យម។

សម្រាប់ព័ត៌មានបន្ថែមអំពី Royal Enfield សូមចូលទៅកាន់គេហទំព័រ៖ https://www.royalenfield.com/kh/en/home/

Share This Post: