ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កូវីដ១៩ នៅប្រទេសឥណ្ឌាបន្ដថយចុះបន្តិចម្តងៗ ដែលមានករណីឆ្លងថ្មីចំនួន ៦៣,៨៦៨ ករណីប៉ុណ្ណោះនៅរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    BY autoadmin June 16, 2021
    កូវីដ១៩ នៅប្រទេសឥណ្ឌាបន្ដថយចុះបន្តិចម្តងៗ ដែលមានករណីឆ្លងថ្មីចំនួន ៦៣,៨៦៨ ករណីប៉ុណ្ណោះនៅរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Time of India សម្រាប់ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៦៣,៨៦៨ ករណី និងការស្លាប់ថ្មីចំនួន ១,៤៥៩ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីសម្រាប់ថ្ងៃពុធនេះមានការកើនឡើងច្រើនជាងកាលពីថ្ងៃច័ន្ទ ជាមួយនឹងករណីចំនួន ៥៩,៩១៥ ករណី ត្រូវបានគេកត់ត្រា ប៉ុន្តែចំនួនមរណភាពបានបន្ដនិន្នាការថយចុះយ៉ាងគួរឱ្យកត់សម្គាល់ ដែលជាសញ្ញាមួយល្អជាងមុនសម្រាប់ប្រទេសក្នុងទ្វីបអាស៊ីមួយនេះ។

    ជម្រាបដែរថា ប្រទេសឥណ្ឌាមានចំនួនអ្នកឆ្លងជំងឺ COVID-19 ច្រើនបំផុតលំដាប់ទី២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ហើយជាមួយនឹងករណីឆ្លងចំនួន ៦៣,៨៦៨ ករណី ដែលបានកត់ត្រានៅថ្ងៃនេះ នាំឱ្យចំនួនឆ្លងសរុបរបស់ប្រទេសនេះកើនដល់ ២៩.៦ លានករណី នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល។ ចំណែកចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងពិភពលោកមានចំនួន ៣,៨៣៨,០០០ នាក់ ខណៈដែលករណីបញ្ជាក់សរុបមានចំនួន ១៧៧,៤១៣,០០០ ករណី៕

    អត្ថបទ៖ លីដា
    ប្រភព៖ Time of India

    Share This Post: