កូវីដ-១៩

ថ្ងៃនេះ វៀតណាមបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ២៦៧ ករណី ដែលនាំឱ្យចំនួនឆ្លងសរុបនៅក្នុងរលកទី៤ នេះមានដល់ ៨,២៦១ ករណី

BY
autoadmin
June 16, 2021

វៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ២៦៧ករណី សម្រាប់ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ជាមួយនឹងករណីចំនួន ៩១ ករណី ត្រូវបានកត់ត្រាកាលពីពេលព្រឹកព្រលឹម និងករណីចំនួន ១៧៦ ករណីបន្ថែមទៀតនៅពេលរសៀលនេះ។ យ៉ាងណាក៏ដោយករណីទាំងអស់នេះ ភាគច្រើនត្រូវបានរកឃើញពីតំបន់បិទខ្ទប់ ឬអ្នកដែលកំពុងធ្វើចត្តាឡីស័កស្រាប់ ដូច្នេះអាជ្ញាធរមិនសូវមានការពិបាកក្នុងការតាមដានអ្នកដែលមានទំនាក់ទំនងបន្ទាប់នោះទេ។

ចាប់តាំងពីរលកថ្មីទី៤ បានផ្ទុះឡើងកាលពីជាង ៧ សប្តាហ៍មុន ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ចេញពីទីក្រុងនិងខេត្តចំនួន ៤០ និងបានចូលរួមចំណែកច្រើនជាងពាក់កណ្ដាលនៃករណីសរុប ចាប់តាំងពីមានវត្តមានជំងឺដំបូងកាលពីឆ្នាំមុន។ ពោលគឺតាំងតែពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ប្រទេសវៀតណាមមានករណីជំងឺ COVID-19 សរុបចំនួន ៨,២៦១ ករណី ខណៈអ្នកជំងឺចំនួន ១,៧៦៥ បានជាសះស្បើយ ហើយករណីសរុបទាំងអស់ចាប់ពីរលកដំបូងដល់ចុងក្រោយមានរហូតដល់ ១១,៤៨០ ករណី៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress, Vietnam News

Share This Post: