ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពូកែជិះម៉ូតូធំកែច្នៃបំពង់ស៊ីមាំងបង្កសំលេងរំខានតម្លង់គេឯងពេក ចុងក្រោយត្រូវសមត្ថកិច្ចហៅមកអប់រំ និងឲ្យដោះស៊ីមាំងចេញភ្លាម

    BY Khmernote Media June 17, 2021
    ពូកែជិះម៉ូតូធំកែច្នៃបំពង់ស៊ីមាំងបង្កសំលេងរំខានតម្លង់គេឯងពេក ចុងក្រោយត្រូវសមត្ថកិច្ចហៅមកអប់រំ និងឲ្យដោះស៊ីមាំងចេញភ្លាម

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីងហ្វេសបុកសុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖

    សូមជំរាបសួរឯកឧត្តមខ្ញុំសុំមិនបញ្ចេញឈ្មោះ សូមរាយការណ៍អំពី ម៉ូតូធំកែច្នៃបំពង់ស៊ីមាំងតែងតែមួលហ្គែរខ្លាំងៗនៅចំណុចផ្សារសំរោងធំ ចន្លោះគីឡូម៉ែត្រ៤១ទៅ៤៣ ផ្លូវជាតិលេខ១ ជារៀងរាល់ថ្ងៃដូចអត់ខ្លាចរអាសមត្ថកិច្ចបន្តិចសោះ (បញ្ចាក់កូនចៅពូឡុងលក់ត្រីផ្សារសំរោងធំ ស្រុកកៀនស្វាយ) សូមអរគុណទុកជាមុន។

    ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ ស្រាវជ្រាវករណីខាងលើ។ ជាលទ្ធផល៖ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ បានកោះហៅមុខសញ្ញាខាងលើចំនួន០២នាក់ មកធ្វើការអប់រំ ណែនាំ ធ្វើកិច្ចសន្យា និងដោះបំពង់ស៊ីមាំងកែច្នៃលាន់ឮខ្លាំងៗចេញចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។ អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province

    Share This Post: