PR

ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យជួរមុខ foodpanda នាំយកភេសជ្ជៈ និងអាហារជូនមន្ទីរពេទ្យធំៗមួយចំនួន

BY
Khmernote Media
June 17, 2021

foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជា បាននាំយកជញ្ជូនអាហារ និងភេសជ្ជៈទៅចែកជូនក្រុមគ្រូពេទ្យជួរមុខ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ឬមន្ទីរពេទ្យរុស្ស៊ី) ដើម្បីសម្តែងពីការដឹងគុណ ក៏ដូចជាបង្ហាញពីការលើកទឹកចិត្តចំពោះការលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ អំឡុងពេលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ការដឹកជញ្ជូនភេសជ្ជៈ និងអាហារទៅដល់ដៃក្រុមគ្រូពេទ្យនេះ ដែលរួមមាន កាហ្វេចំនួន៥០កែវ តែទឹកដោះគោ៥០កែវ បាយឆា១០០ប្រអប់ និងគូប៉ុនកុម្ម៉ង់អាហារមានទឹកប្រាក់ ៣ដុល្លារ ចំនួន១០០សន្លឹក ត្រូវបានធ្វើឡើងនៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅឯមន្ទីរពេទ្យផ្ទាល់តែម្តង។

សកម្មភាពនេះ ក៏បង្ហាញពីការសហការណ៍យ៉ាងស្អិតរមួតជាមួយនឹងរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ការចេះជួយគ្នាក្នុងគ្រាលំបាក និងការចូលរួមចំណែកជួយដល់សង្គមផងដែរ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Patrice Vignes នាយកក្រុមហ៊ុន foodpanda ប្រចាំប្រទេសកម្ពុជា។

លោកមានប្រសាសន៍ថា៖ «ក្រៅពីការជួយហាងលក់ដូរជាដៃគូរបស់យើងឲ្យមានការរីកលូតលាស់អំឡុងពេលនៃការឆ្លងរាតត្បាតនេះ foodpanda តែងតែគិតគូរជានិច្ចដល់អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំង ដែលជាទាហានជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក្នុងប្រទេសកម្ពុជា»។

លោក Vignes បានបញ្ជាក់បន្ថែមថា៖ «ដើម្បីថ្លែងអំណរគុណដល់ពួកគាត់ ក៏ដូចជាចូលរួមជួយដល់សង្គម និងរដ្ឋាភិបាលកម្ពុជា អំឡុងពេលដ៏លំបាកនេះ foodpanda បានជួយគាំទ្រអាជ្ញាធរមូលដ្ឋាន ក្រសួង និងមន្ទីរពេទ្យពាក់ព័ន្ធជាច្រើនតាមរយៈការផ្តល់ម៉ាស់ អាល់កុលលាងដៃ អាហារ ភេសជ្ជៈ និងសម្ភារៈបរិក្ខាពេទ្យចាំបាច់ជាច្រើនទៀត ដូចជា អាវវះកាត់ មួកវះកាត់ របាំងមុខ និងស្រោមដៃ ជាដើម ដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងជួរមុខ។ នៅ foodpanda យើងបណ្តុះវប្បធម៌នៃការចេះជួយគ្នាទៅវិញទៅមក»។

ពិតណាស់ នេះមិនមែនជាលើកទី១ឡើយ ដែល foodpanda ចូលរួមជួយដល់សង្គម ក៏ដូចជាសហការជាមួយនឹងរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយកន្លងមកក្រុមហ៊ុនដឹកជញ្ជូនរហ័សមួយនេះ បានផ្តល់អំណោយជាគ្រឿងបរិក្ខាពេទ្យ និងសម្ភារៈនានា ដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ក៏ដូចជាចែកអាហារ និងភេសជ្ជៈដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងជួរមុខ ចំនួន៥លើករួចមកហើយ។

លោកវេជ្ជបណ្ឌិត ហ៊ុល វណ្ណថន អនុប្រធានរដ្ឋាភិបាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាអ្នកតំណាងឲ្យក្រុមគ្រូពេទ្យ បានឲ្យដឹងថា៖ «សកម្មភាពរបស់ foodpanda គឺជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំមួយដល់ក្រុមគ្រូពេទ្យរបស់យើង។ នេះគឺជាគំរូដ៏ល្អមួយនៅក្នុងសង្គម ក៏ដូចជាការបង្ហាញពីការចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាដែលលំបាក។ ការចូលរួមរបស់ក្រុមហ៊ុនឯកជន គឺជាកម្លាំងដែលមិនអាចខ្វះបានក្នុងដំណាក់កាលដ៏លំបាកនេះ»។

នាឱកាសនេះផងដែរ សម្រាប់ខែមិថុនា foodpanda នៅតែផ្ដល់ជូនប្រូម៉ូសិនជាច្រើនដូចជា៖

● Happy Pride Month! អបអរក្តីស្រឡាញ់ដែលគ្មានដែនកំណត់ លោកអ្នកអាចចំណេញរហូតទៅដល់ 50% លើអាហារអ្នកចូលចិត្តក្នុងខែមិថុនានេះ។
● ទទួលបានព័ត៌មានអំពីការបញ្ចុះតម្លៃពិសេសៗ និង ការផ្តល់ជូនគូប៉ុនកុម្ម៉ង់អាហារ ប្រចាំថ្ងៃមុនគេ សូមចូលរួម Telegram របស់ foodpanda ៖ https://t.me/foodpandakh
● ចុចដោនឡូតអេប foodpanda ៖ http://onelink.to/fpkh ដើម្បីចុចទិញ ស្បៀងអាហារ និងរបស់ប្រើប្រាស់គ្រប់ប្រភេទតាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬទៅទិញដោយផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។

បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅ ភ្នំពេញ, សៀមរាប, បាត់ដំបង, កំពង់ចាម, កំពត, កំពង់ធំ, កំពង់សោម , ប៉ោយប៉ែត , បន្ទាយមានជ័យ, ពោធិ៍សាត់ និងកំពង់ស្ពឺ ផងដែរ៕

Share This Post: