ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៦៧,២០៨ ករណី និងមរណភាពចំនួន ២,៣៣០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    BY autoadmin June 17, 2021
    ប្រទេសឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៦៧,២០៨ ករណី និងមរណភាពចំនួន ២,៣៣០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៦៧,២០៨ ករណី និងការស្លាប់ដែលទាក់ទងនឹងជំងឺចំនួន ២,៣៣០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ នេះបើយោងតាមព័ត៌មានពីក្រសួងសុខាភិបាល។ ជាមួយនឹងតួលេខនេះវាធ្វើឱ្យចំនួនករណីឆ្លងនៅទូទាំងប្រទេសបានកើនឡើងដល់ ២៩,៧០០,៣១៣ ករណី ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៨១,៩០៣ ករណី។ ជម្រាបដែរថា នេះជាថ្ងៃទី១០ ជាប់ៗគ្នាមកហើយ ដែលករណីប្រចាំថ្ងៃរបស់ឥណ្ឌានៅតែស្ថិតក្រោម ១០០,០០០ ករណី។

    ក្រសួងសុខាភិបាលឥណ្ឌាកាលពីម៉ោង ៨ ព្រឹក ក៏បានប្រកាសថា មានមនុស្សចំនួន ១០៣,៥៧០ នាក់ បានជាសះស្បើយ និងរំសាយចេញទៅផ្ទះ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលបានធ្វើឱ្យការជាសះស្បើយសរុបនៅក្នុងប្រទេសមានចំនួន ២៨,៤៩១,៦៧០ ករណី។ ចំណែកករណីសកម្មបានធ្លាក់ចុះមកនៅត្រឹម ៨២៦,៧៤០​ ករណី ហើយបន្ទុកឆ្លងថ្មីមានតែ ២.៩២% ប៉ុណ្ណោះ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ពលរដ្ឋសរុបចំនួន ៣៨៥,២៣៨,២២០ បានធ្វើតេស្តិ៍រកជំងឺ COVID-19 ខណៈមាន ១,៩៣១,២២៩ នាក់ បានសាកល្បងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ hindustan Times

    Share This Post: