ព័ត៌មានជាតិ
ជូនដំណឹង! អ្នកជំងឺកូវីដ-១៩ បានទៅធនាគារ ABA សាខាជ្រោយចង្វារ, អ្នកធ្លាប់បានទៅទីនោះសូមតាមដានសុខភាពរយៈពេល១៤ថ្ងៃ
BY Khmernote Media
June 17, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្ដីជូនដំណឹង សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅធនាគារ ABA សាខាជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០៖០០ ដល់ម៉ោង ១១៖៣០ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅចូលទៅកាន់ទីតាំងខាងលើនេះ។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមអរគុណ!