ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! អ្នកជំងឺកូវីដ១៩ និងមិត្តភក្តិ​​ ធ្លាប់បានចូលហាងកាហ្វេ Brown សាខាមួយនេះ, អ្នកធ្លាប់ចេញ-ចូលទីនេះសូមតាមដានសុខភាពខ្លួនឯង

    BY Khmernote Media June 18, 2021
    ជូនដំណឹង! អ្នកជំងឺកូវីដ១៩ និងមិត្តភក្តិ​​ ធ្លាប់បានចូលហាងកាហ្វេ Brown សាខាមួយនេះ, អ្នកធ្លាប់ចេញ-ចូលទីនេះសូមតាមដានសុខភាពខ្លួនឯង

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ​ ដែលបានទៅហាងកាហ្វេ Brown សាខាព្រះនរោត្តម ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​​ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១២៖២០ ដល់ម៉ោង ១២៖៣០នាទី។

    ដោយមូលហេតុ៖​ អ្នកជំងឺកូវីដ១៩ និងមិត្តភក្តិ​​ បានទៅចូលទៅកាន់ទីតាំងខាងលើនេះ។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

    Share This Post: