ព័ត៌មានជាតិ

ជូនដំណឹង! រកឃើញធនាគារ២ទីតាំង ដែលបុគ្គលិកនៅទីនោះមានជំងឺកូវីដ-១៩, អ្នកធ្លាប់បានទៅទីនោះ សូមតាមដានសុខភាព

BY
srey nuch
June 19, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្ដីជូនដំណឹង សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅធនាគារ ឬមានទំនាក់ទំនងជាមួយបុគ្គលិក ជាពិសេសខាងផ្នែកឥណទាន​ និងផ្នែកបំរើអតិថិជនដែលមានទីតាំងដូចខាងក្រោម៖

-ទីតាំងនៅធនាគារ កម្ពុជាពាណិជ្ជ (Cambodian Commercial Bank) ដែលមានទីតាំងស្ថិតនៅផ្លូវព្រះមុនីវង្ស កែងផ្លូវ ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការខាងផ្នែកឥណទាន នៅទីតាំងខាងលើនេះ។

-ទីតាំងនៅធនាគារ កម្ពុជាសាធារណៈ សាខាទឹកថ្លា ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លុវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការខាងផ្នែកបំរើអតិថិជន នៅទីតាំងខាងលើនេះ។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមអរគុណ!

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Share This Post: