ព័ត៌មានជាតិ
ជូនដំណឹង! នៅព្រឹកថ្ងៃទី១៣ ខែមិថុនា អ្នកជំងឺកូវីដ និងមិត្តភក្តិ បានចូលទិញកាហ្វេនៅហាងកាហ្វេ Brown សាខាមួយនេះ
BY Khmernote Media
June 20, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហាងកាហ្វេ Brown ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ៨ និង១០នាទី ដល់ ៨ និង២៥នាទី ដោយមូលហេតុ អ្នកជំងឺកូវីដ១៩ និងមិត្តភក្តិ បានចូលទៅទិញកាហ្វេ នៅទីតាំងខាងលើនេះ។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមអរគុណ!
