ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! ផ្សារទំនើប២កន្លែងនេះ ធ្លាប់មានអ្នកជំងឺកូវីដ១៩ ចូល

    BY Khmernote Media June 20, 2021
    ជូនដំណឹង! ផ្សារទំនើប២កន្លែងនេះ ធ្លាប់មានអ្នកជំងឺកូវីដ១៩ ចូល

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអំពាវនាវដល់ប្រជាពលរដ្ឋ​ ដែលបានទៅទីតាំង២កន្លែងខាងក្រោមនេះ៖

    ទី១- តូប G182 នៃ​ផ្សារទំនើប​ ផេនសុលមាត់ទន្លេ ដែលមានទីតាំងស្ថិតនៅផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ ដោយមូលហេតុ៖​ អ្នកជំងឺកូវីដ១៩​​ តែងតែទៅជួយរៀបចំអីវ៉ាន់ប្រពន្ធនៅម៉ោង ៦​ ល្ងាច នៅទីតាំងខាងលើនេះ។

    ទី២- ផ្សារទំនើប AEON សាខាទី២ ដែលមានទីតាំងស្ថិតនៅ​ផ្លូវ១០០៣​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៨ និង៤០នាទី ដល់ម៉ោង​ ១៩ និង៣០នាទី ដោយមូលហេតុ៖​ អ្នកជំងឺកូវីដ១៩​​ បានទៅទិញអីវ៉ាន់ នៅកន្លែងលក់បន្លែផ្លែឈើត្រីសាច់ នៅជាន់ផ្ទាល់ដី នៃទីតាំងខាងលើនេះ។

    ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

    Share This Post: