ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តរតនគិរី ចុះយកសំណាកធ្វើតេស្តរហ័សលើអ្នកសង្ស័យចំនួន ៦៨នាក់ ក្នុងនោះបានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន៨នាក់បន្ថែម

    BY Khmernote Media June 21, 2021
    រដ្ឋបាលខេត្តរតនគិរី ចុះយកសំណាកធ្វើតេស្តរហ័សលើអ្នកសង្ស័យចំនួន ៦៨នាក់ ក្នុងនោះបានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន៨នាក់បន្ថែម

    ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តរតនគិរី បានឲ្យដឹងថា មនុស្ស០៨នាក់បន្ថែម ត្រូវបានតេស្តឃើញវិជ្ជមានកូវីដ១៩ ក្នុងយុទ្ធនាការតេស្តរហ័សលើអ្នកពាក់ព័ន្ធនឹងប្តីប្រពន្ធវិជ្ជមានកូវីដ-១៩ ដែលជាករណីឆ្លងចូលសហគមន៍ដំបូងក្នុងខេត្តរតនគិរី។

    ពាក់ព័ន្ធនឹងការឆ្លងរីករាលដាលក្នុងសហគមន៍ ក្នុងក្រុងបានលុង ខេត្តរតនគិរី ដែលមានការពាក់ព័ន្ធនឹងប្ដីប្រពន្ធពីរនាក់ រហូតដល់មានកាធ្វើតេស្តអ្នកពាក់ព័ន្ធរកឃើញករណីវិជ្ជមានចំនួន១០៤នាក់ កាលពីថ្ងៃទី១៨-១៩ ខែមិថុនា ដោយឡែកនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី ក្រុមឆ្លើយតបបន្ទាន់មន្ទីសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានចុះយកសំណាកធ្វើតេស្តរហ័សដោយបានប្រើឧបករណ៍ Rapid Test Device លើប្រជាពលរដ្ឋដែលមានការសង្ស័យពាកព័ន្ធនឹងជំងឺកូវីដ-១៩ នៅចំនុចមុខផ្សារបានលុង ស្ថិតក្នុងភូមិជ័យជនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ហើយអ្នកដែលបានយកសំណាកមានចំនួន៦៨នាក់ ក្នុងនោះវិជ្ជមានចំនួន ០៨នាក់ ប្រុស០៣នាក់ ស្រី០៣នាក់ កុមារា០១នាក់ និងកុមារី០១នាក់។

    ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានអះអាងទៀតថា មនុស្សទាំង០៨នាក់នេះមានការជាប់ពាក់ព័ន្ធជាមួយប្ដីប្រពន្ធ ០២នាក់ ដែលបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ ដែលមានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ដែលបានប៉ះពាល់មនុស្សជាច្រើននាក់ផ្សេងទៀត។

    ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានបន្ដទៀតថាសម្រាប់អ្នកដែលមានវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវបានយកទៅសម្រាកព្យាបាលនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។ យ៉ាងណាចំនួនអ្នកវិជ្ជមានកូវីដ-១៩ ពិតប្រាដក នឹងបង្ហាញអត្តសញ្ញាណនៅពេលបន្ទាប់ទៀត ដោយសារក្រុមការងារកំពុងប្រតិបត្តិការតេស្តរហ័សអ្នកពាក់ព័ន្ធផ្សេងទៀតបន្ថែម។

    សូមបញ្ជាក់ថា គិតត្រឹមវេលាម៉ោង០២និង០០នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តរតនគិរីមានករណីផ្ទុះជំងឺកូវីដ-១៩ ក្នងសហគមន៍ចំនួន១១២នាក់ និងរកឃើញមានការនាំចូលពីបណ្តាខេត្តផ្សេងៗចំនួន៣៧នាក់ និងព្យាបាលអោយជាសះស្បើយចំនួន៨នាក់៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តរតនគិរី

    Share This Post: