ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ហាម​ឃាត់ការចែកចាយ​ លក់ និងធ្វើតេស្តរហ័សរកអង់ទីគ័រ​ការពារ​ជំងឺកូវីដ-១៩ ដោយប្រើប្រាស់​តេស្តរហ័ស​គ្មានលេខបញ្ជិកា និងគ្មាន​ការទទួលស្គាល់ពីក្រសួង

BY
Khmernote Media
June 21, 2021

យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា មានគណនីហ្វេសប៊ុកចំនួន៤ បាន និងកំពុងផ្សព្វផ្សាយលក់តេស្តរហ័សអង់ទីគ័រការពារជំងឹកូវីដ១៩ គ្មានលេខបញ្ជិកា និងពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងក៏មានសេវាសុខាភិបាលឯកជនមួយចំនួនទៀត ក៏កំពុងយកឧបករណ៍ទាំងនេះទៅធ្វើតេស្តជូនប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ។

ដូច្នេះក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ជ្រាបថា តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ១៩ ដែលកំពុងចរាចរខាងលើនេះ គឺពុំមានការចុះបញ្ជិការពីក្រសួងសុខាភិបាលនៅឡើយ ហើយក៏ពុំទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយដែរ ហើយលទ្ធផលដែលបានមកពីការប្រើប្រាស់តេស្តទាំងនេះ គឺមិនអាចជឿជាក់បានឡើយ៕

 

Share This Post: