ព័ត៌មានជាតិ

រដ្ឋបាលខេត្តកោះកុង ក្រោយធ្វើតេស្តរហ័ស បានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន ៩៩នាក់បន្ថែម

BY
srey nuch
June 21, 2021

ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីប្រកាសព័ត៌មាន ជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៩៩នាក់ (ស្រី ៦៧នាក់) បន្ថែមទៀត និងមិនមានករណីជាសះស្បើយជំងឺកូវីដ-១៩ នោះទេ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កជាចាំបាច់។ ជាមួយគ្នានេះ អ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ ក៏សូមធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ៕

សូមអានសេចក្ដីប្រកាសរបស់ រដ្ឋបាលខេត្តកោះកុង លម្អិតដូចខាងក្រោម៖

Share This Post: