ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បង្ហាញបណ្តាខណ្ឌ/សង្កាត់ ដែលមានអ្នកឆ្លងច្រើននៅរាជធានីភ្នំពេញ

    BY Khmernote Media June 21, 2021
    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បង្ហាញបណ្តាខណ្ឌ/សង្កាត់ ដែលមានអ្នកឆ្លងច្រើននៅរាជធានីភ្នំពេញ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការបង្ហាញពីខណ្ឌ/សង្កាត់ ដែលមានអ្នកឆ្លងច្រើននៅរាជធានីភ្នំពេញ សម្រាប់ទិន្នន័យអ្នកឆ្លងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរាជធានីភ្នំពេញ ដែលរស់នៅក្នុង ខណ្ឌ/សង្កាត់ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ​និងសូម​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០%។ ខណ្ឌ/សង្កាត់ ទាំងនោះរួមមាន៖

    🔴🔴🔴 ខណ្ឌ ពោធិ៍សែនជ័យ (ចោមចៅ២, ចោមចៅ៣, ចោមចៅ១)
    🔴🔴 ខណ្ឌ ឫស្សីកែវ (ទួលសង្កែ១, ឫស្សីកែវ, គីឡូម៉ែត្រលេខ៦)
    🔴🔴 ខណ្ឌ កំបូល (កន្ទោក, ភ្លើងឆេះរទេះ, ស្នោរ)
    🔴🔴 ខណ្ឌ មានជ័យ(ស្ទឹងមានជ័យ២, ស្ទឹងមានជ័យ១, ចាក់អង្រែក្រោម)
    🔴🔴 ខណ្ឌ ដង្កោ(ដង្កោ, ជើងឯក, ពងទឹក)
    🔴🔴 ខណ្ឌ សែនសុខ(ភ្នំពេញថ្មី, អូរបែកក្អម, ក្រាំងធ្នង់, ឃ្មួញ)
    🔴 ខណ្ឌ ច្បារអំពៅ (វាលស្បូវ,​ ច្បារអំពៅ២, និរោធ)
    🔴 ខណ្ឌ ៧មករា (មិត្ដភាព, វាលវង់, អូរឫស្សី១, អូរឫស្សី២, មនោរម្យ)
    🔴 ខណ្ឌ ទួលគោក (ទឹកល្អក់៣, ផ្សារដេប៉ូ៣, បឹងកក់១, បឹងកក់២, បឹងសាឡាង)
    🔴 ខណ្ឌ ជ្រោយចង្វារ​ (ជ្រោយចង្វារ, ព្រែកលៀប)

    សូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិន​បើ ​មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។ សូមអរគុណ!

    Share This Post: