ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសឥណ្ឌាកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៥៣,២៥៦ ករណី និងមរណភាពចំនួន ១,៤២២ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    BY autoadmin June 21, 2021
    ប្រទេសឥណ្ឌាកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៥៣,២៥៦ ករណី និងមរណភាពចំនួន ១,៤២២ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    ប្រទេសឥណ្ឌានៅថ្ងៃច័ន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ បានកត់ត្រាករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៥៣,២៥៦ ករណី ដែលជាចំនួនប្រចាំថ្ងៃទាបបំផុតមួយ ក្នុងរយៈពេល ៨៨ ថ្ងៃកន្លងមកនេះ ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ២៩,៩៣៥,២២១ ករណី ខណៈដែលករណីសកម្មបានថយចុះមកនៅ ៧០២,៨៨៧ ករណី។ ចំណែកចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ៣៨៨,១៣៥ នាក់ ជាមួយនឹងករណីថ្មីចំនួន ១,៤២២ ករណី ដែលជាចំនួនទាបបំផុតក្នុងរយៈពេល ៦៥ ថ្ងៃកន្លងមក។

    ឥឡូវនេះប្រទេសឥណ្ឌាមានស្ថានភាពប្រសើរឡើងវិញហើយ ដោយករណីសកម្មនាពេលបច្ចុប្បន្នមានចំនួន ២.៣៥ % នៃការឆ្លងសរុប ខណៈអត្រានៃការជាសះស្បើយបានកើនឡើងដល់ ៩៦.៣៦%។

    ចំនួនមនុស្សដែលបានជាសះស្បើយពីជំងឺបានកើនដល់ ២៨,៨៤៤,១៩៩ ករណី ខណៈអត្រានៃការស្លាប់បានកើនឡើងដល់ ១.៣០% ។ ក្នុងនោះផងដែរ ការធ្វើតេស្តចំនួន ១,៣៨៨,៦៩៩ ករណី ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ដោយធ្វើ​ឱ្យចំនួនតេស្តសរុបចំពោះជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌា កើនដល់ចំនួន ៣៩២,៤០៧,៧៨២ ករណី។ គិតមកទល់នឹងពេលនេះ ឥណ្ឌាក៏បានបញ្ចេញវ៉ាក់សាំងចំនួន ២៨០,០៣៦,៨៩៨ ដូស សម្រាប់ចាក់ការពារប្រជាជនរបស់ពួកគេផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ India Times

    Share This Post: