រដ្ឋបាលខេត្តស្វាយរៀង សម្រេចបិទដំណើរការតូបលក់ដូរនៅទីប្រជុំជនផ្សារស្វាយជ្រំ ជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ
ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការបិទដំណើរការតូបលក់ដូរជាបណ្តោះអាសន្ននៅទីប្រជុំជនផ្សារស្វាយជ្រំ ស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រយៈពេល១៤ថ្ងៃ គិតពីម៉ោង សូន្យ ថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

ទន្ទឹមនឹងនេះ រដ្ឋបាលស្រុក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីករទាំងអស់ដែលធ្លាប់មានការប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ បើមានអាករ ក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម និងមានការសង្ស័យថាឆ្លងមេរោគកូវីដ-១៩ សូមអញ្ជើញមកយកសំណាករកមេរោគកូវីដ-១៩ ជាបន្ទាន់នៅទីតាំងសាលាបឋមសិក្សាក្រោលគោ ឃុំក្រោលគោ ឬទំនាក់ទំនងជាមួយក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ដើម្បីមានវិធានការបន្ត និងត្រូវដាក់ខ្លួនឲ្យដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល “៣កុំ និង៣ការពារ” ៕
ខាងក្រោមជាសេចក្ដីប្រកាសព័ត៌មាន លម្អិតរបស់ រដ្ឋបាលខេត្តស្វាយរៀង៖



ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង