ប្រទេសឥណ្ឌាកត់ត្រាករណីជំងឺកូវីដ១៩ ក្រោម ៥០,០០០ ករណី ជាលើកដំបូងបំផុតក្នុងរយៈពេល ៣ ខែកន្លងមកនេះ
- BY
- autoadmin
- June 22, 2021
ប្រទេសឥណ្ឌាបានបង្ហាញពីការធ្លាក់ចុះនូវករណីថ្មីនៃជំងឺ COVID-19 ដោយករណីប្រចាំថ្ងៃបានថយចុះក្រោម ៥០,០០០ ជាលើកដំបូងក្នុងរយៈពេល ៣ ខែនេះ ហើយចំនួនអ្នកស្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ បានធ្លាក់ចុះតិចបំផុតក្នុងរយៈពេល ៦៨ ថ្ងៃកន្លងមក។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាមានករណីជំងឺ COVID-19 ថ្មីចំនួន ៤២,៦៦៧ ករណី និងការស្លាប់ចំនួន ១,១៦៧ ករណី ។

ទិន្នន័យបានបង្ហាញថា ករណីសកម្មបានធ្លាក់ចុះបន្ថែមទៀតដល់ ៦៦២,៥២១ ករណី ខណៈអត្រានៃការជាសះស្បើយឡើងវិញរបស់ជំងឺ COVID-19 បានកើនឡើងដល់ ៩៦.៤៩ ភាគរយ។ ប្រទេសឥណ្ឌាក៏បានធ្វើតេស្តចំនួន ១,៦៦៤,៣៦០ សំណាក ដែលធ្វើឱ្យចំនួនការធ្វើតេស្ដរកជំងឺ COVID-19 នៅប្រទេសឥណ្ឌាមានដល់ ៣៩៤,០៧២,១៤២ សំណាក។ គិតមកទល់ពេលនេះឥណ្ឌាមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២៨,៩២៦,០៣៨ ករណី ប៉ុន្តែអត្រាការស្លាប់មាន ១.៣ ភាគរយ ប៉ុណ្ណោះ៕


អត្ថបទ៖ លីដា
ប្រភព៖ India Times
- Share This Post:






