ខេត្តត្បូងឃ្មុំ នៅស្រុកពញាក្រែក រកឃើញអ្នកជំងឺកូវីដ-១៩ ប្រមាណ៦២នាក់
ខេត្តត្បូងឃ្មុំ(ព័ត៌មានបឋម)៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ស្រុកពញាក្រែក នៅថ្ងៃនេះរកឃើញវិជ្ជមានកូវីដ១៩ ប្រមាណ៦២នាក់ ដែលភាគច្រើនជាកម្មករ-កម្មការិនី និងជាបុគ្គលិកអ្នកពាក់ព័ន្ធនៅភោជនីយដ្ឋាន និងរោងចក្រកែច្នៃជ័រកៅស៊ូ ខេមដារ៉ាប់ប៊ើរ ក្នុងឃុំកោងកាង។

-ភោជនីយដ្ឋានហ្គោលក្លឹប ក្នុងឃុំក្រែក បុគ្គលិកនិងអ្នកពាក់ព័ន្ធ វិជ្ជមានប្រមាណ៤២នាក់។
-រោងចក្រកែច្នៃជ័រកៅស៊ូ ខេមដារ៉ាប់ប៊ើរ ក្នុងឃុំកោងកាង កម្មករ-កម្មការិនី វិជ្ជមានប្រមាណ២០នាក់។ អ្នកវិជ្ជមានត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បញ្ជូនទៅព្យាបាលភ្លាមៗ។
នេះបើតាមការឲ្យដឹងពីមន្ត្រីសុខាភិបាល រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ។ សូមអំពាវនាវដល់បងប្អូនទាំងអស់ ដែលមានការពាក់ព័ន្ធទីតាំងទាំង០២ខាងលើ សូមអញ្ជើញទៅយកសំណាកធ្វើតេស្ដិ៍រកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត និងធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាល៕







