ស្នងការរាជធានីភ្នំពេញកំពុងស្រាវជ្រាវរកម្ចាស់ផេក “Police ប៉ូលិស“ ដែលផ្សាយព័ត៌មានមិនពិតបែបនេះ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់ហ្វេសប៊ុកផេកមួយឈ្មោះថា “Police ប៉ូលិស“ ដែលបានចុះផ្សាយព័ត៌មានមិនពិតបំពុលបរិយាកាសសង្គមរហូតមកដល់ពេលនេះមិនទាន់មានសេចក្តីណែនាំណាមួយរបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ឬក៏ការណែនាំដោយផ្ទាល់ណាមួយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅឡើយទេ ទាក់ទងទៅនឹងការចេញបណ្ណផាកពិន័យអ្នកបើកបរល្មើសដល់ផ្ទះ ដូច្នេះព័ត៌មានដែលបានចុះខាងលើ ជាព័ត៌មានមិនពិត ក្នុងគោលបំណងបំពុលបរិយាកាសសង្គម ។

ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែស្រាវជ្រាវរកម្ចាស់ផេកនេះឲ្យចូលខ្លួនមកបំភ្លឺចំពោះការចុះផ្សាយព័ត៌មានមិនពិតនេះ ។ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម សូមកុំមានការភាន់ច្រឡំ និងសូមទទួលជ្រាបជាព័ត៌មាន ៕
