អន្តរជាតិ
ទៀតហើយ! ឆ្មក់ចូលក្លឹបកំសាន្តចិននៅក្រុងព្រះសីហនុ ដកហូតបានគ្រឿងញៀនយ៉ាងច្រើន
BY Khmernote Media
September 2, 2018
ក្រុងព្រះសីហនុ-មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីអោយដឹងជាបឋមថានៅម៉ោងជាង១២យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាម៉ោង00 និង00នាទី កម្លាំងអាវុធហត្ថក្រុងព្រះសីហនុ និងកម្លាំងអាវុធហត្ថខេត្ត បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចក្លឹបកំសាន្ត អុី តៃជាយិន នៅជិតមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ក្នុងនោះឃាត់ខ្លួនបានជនជាតិចិនចំនួន១១នាក់ ស្រី០៦នាក់ និងដកហូតបានគ្រឿងញៀនមួយចំនួនធំ។ ករណីនេះ សមត្ថកិច្ចកំពុងបន្តនិតិវិធីសាកសួរ ឈ្មោះនិងសាវតាជនសង្សយ័ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕



