កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៦៩៩នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មី ៧៥៩នាក់
BY Khmernote Media
June 25, 2021
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៩៩នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧៥៩នាក់ និងមានអ្នកបាត់បង់ជីវិត១៦នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៦,០៦៥នាក់, ករណីជាសះស្បើយសរុប ៤០,៧៦៩នាក់ និងស្លាប់សរុប ៥០៩នាក់៕
