ខ្មែរណូត

ស្វែងរក

  • PR

    អនុភាពដ៏អស្ចារ្យនៃឡេបថប Gaming Zephyrus G15 ឆ្នាំ 2021 របស់ ROG

    BY Liny Chan June 25, 2021
    អនុភាពដ៏អស្ចារ្យនៃឡេបថប Gaming Zephyrus G15 ឆ្នាំ 2021 របស់ ROG

    ការឌីស្សាញរូបរាងយ៉ាងប្រណិតជាមួយនឹងលោហធាតុប្រភេទម៉ាញេស្យូមអាលុយមីញ៉ូមពិតជាធ្វើអោយមានភាពរឹងមាំក្នុងការប្រើប្រាស់ និងមិនងាយបាក់បែកពីការធ្លាក់ ឬបុកអ្វីនោះទេ។ កាន់តែអស្ចារ្យជាងនេះទៀតនោះ កុំព្យូទ័រម៉ូឌែលថ្មីនេះបំពាក់នូវត្រចៀកបត់ 180° ErgoLift hinge ដែលងាយស្រួលក្នុការបើកនៅក្នុងកម្រិតមុំណាមួយដែលអ្នកចង់បានដោយមិនមានការព្រួយបារម្ភឡើយ។ អ្នកប្រើប្រាស់ក៏អាចប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃដើម្បីធ្វើការដំណើរការចូលទៅក្នុង Windows Profile បានលឿន និងរហ័សបំផុត។

    ភាពខុសគ្នារវាងម៉ូឌែល Zephyrus G15 2020 និង Zephyrus G15 2021
    សម្រាប់កុំព្យូទ័រម៉ូឌែលថ្មី Zephyrus G15 នេះគឺមានរូបរាងតូចជាងម៉ូឌែលមុនដល់ទៅ 5% ។ ជាមួយឹនងការឌីស្សាញថ្មីនេះគឺមានកម្រិតអេក្រង់ធំដល់ទៅ 85% screen-to-body ratio ជាមួយនឹងគែម Bezel ស្តើងក្នុងការប្រើប្រាស់ដែលផ្តល់នូវការទស្សនាយ៉ាងទាក់ទាញគ្មានគូប្រៀបនោះទេ។

    កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាជាមួយនឹងបន្ទះឈីប AMD® Cezanne Ryzen™ CPU
    កុំព្យូទ័រស៊េរីថ្មី Zephyrus G15 នេះអាចរកទិញបាននៅក្នុងប្រទេសកម្ពុជាជាមួយនឹងសមត្ថភាពខ្ពស់ប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយ multitasking ដោយសារតែវាបានបំពាក់នូវបន្ទះឈីប AMD Ryzen™ 9 5900HS និង Ryzen™ 9 5800HS ។ បើនិយាយអំពីក្រាហ្វិកកាតរបស់វាគឺជាប្រភេទ Cutting-edge GPUs NVIDIA® GeForce RTX™ 3060 ដែលផ្តល់នូវកម្រិត frame rates ខ្ពស់ដែលអាចទុកចិត្តបាននៅក្នុងពេលលេងហ្គេមថែមទៀតផង។

    អេក្រង់ភ្លឺច្បាស់ក្នុងការប្រើប្រាស់
    នៅក្នុងពេលបច្ចុប្បន្ននេះ ការប្រើប្រាស់នូវកម្រិតអេក្រង់ដល់ទៅ 165Hz refresh rate និង WQHD គឺពិតជាមិនធម្មតានោះទេ។ ជាមួយនឹងកម្រិតភិចសែលជាង 3.5 លានធ្វើអោយរូបភាពភ្លឺច្បាស់ ពណ៌កូល័រទាក់ទាញ និងស្រស់ស្អាតបំផុត។ ខណៈពេលដែលពណ៌ sRGBត្រូវបានប្រើប្រាស់ជាស្តង់ដាររួមនោះនៅក្នុងពិភពឌីជីថល វាគឺមានកម្រិតត្រឹមតែ 75% នៃ DCI-P3 spectrum ដែលប្រើប្រាស់នៅក្នុងការថតខ្សែភាពយន្តអាជីពនោះ។ ជាមួយនឹងបច្ចេកវិទ្យា Adaptive-Sync កម្រិត refresh rate នេះគឺពិតជាល្អមែនទែនក្នុងការប្រើប្រាស់ និងការទស្សនាថែមទៀត។

    ប្រព័ន្ធសំឡេងលឺច្បាស់ពិរោះរណ្តំចិត្
    ជាមួយនឹងការប្រើប្រាស់នូវ 6 Speakers ដែលបំពាក់នូវបច្ចេកវិទ្យា Dolby Atmos technology បានធ្វើអោយកុំព្យូទ័រនេះមានសំឡេងលឺច្បាស់ខ្លាំងជាងមុន និងពិរោះយ៉ាងទាក់ទាញបំផុត។ វាក៏មាន 3 Microphones ដែលផ្តល់នូវសំឡេងច្បាស់ថែមទៀត។ ដូចនេះ អ្នកអាចធ្វើការថតសំឡេងនៅក្នុង 3 Modes ទៅតាមសេណារីយ៉ូដែលអ្នកចង់បានផងដែរ ពិសេសនៅក្នុងពេលប្រជុំសន្និសីទគឺពិតជាល្អមែនទែន។

    កម្លាំងថាមពលថ្ម 90Whr ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន
    កុំព្យូទ័រនេះប្រើប្រាស់បាន14 ម៉ោងនៅក្នុង Playback និងការឆែកមើលនៅលើ Web-Browsing បាន 13.4 ម៉ោងជាមួយនឹងថាមពលថ្មកម្លាំង 90Wh ដែលមានន័យថា អ្នកអាចធ្វើការងារយ៉ាងច្រើនបានទៅតាមចិត្តរបស់អ្នក។ បច្ចេកវិទ្យា Fast Charge Technology នេះអាចសាកថ្មកុំព្យូទ័រនេះពី 0% ទៅ 50% នៅក្នុងពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ។

    រន្ធI/O Ports
    កុំព្យូទ័រស៊េរីថ្មីនេះបំពាក់នូវរន្ធ I/O ports ជាច្រើនដែលអនុញ្ញាតអោយអ្នកអាចប្រើប្រាស់បានយ៉ាងសម្បូរបែប។ វាមានរន្ធ 2 x USB3.2 Gen 2 Type C និង DisplayPort™ 1.4 និង Power Delivery 3.0 (100W PD) ផងដែរ។
    ● 2 x USB3.2 Gen2 Type A
    ● 1 x Micro SD (312MB/s)
    ● 1 x HDMI 2.0b
    ● 1 x 3.5mm combo Audio jack
    ● 1 x Kensington Lock
    ● 1 x RJ45

    ប្រព័ន្ធត្រជាក់ធ្វើអោយម៉ាស៊ីនស្ងាត់ល្អប្រើប្រាស់
    ជាមួយនឹងការ upgrade ទៅលើកង្ហារ Arc Flow ដែលមានស្លាបចំនួន 84 អាចបង្កើនទៅលើលំហូរខ្យល់បានច្រើនជាងមុនដល់ទៅ 13% ហើយកាត់បន្ថយនូវសំឡេងរំខានបានដល់ទៅ 2dB ថែមទៀត។ វាក៏មានការពង្រឹងទៅលើប្រព័ន្ធត្រជាក់ self-cleaning cooling system 2.0 channels ដែលអាចធ្វើការបំភាយកំដៅបានយ៉ាងល្អ និងធ្វើអោយសីតុណ្ហភាពក្នុងម៉ាស៊ីនចុះត្រជាក់ថែមទៀត។

    កាន់តែប្រសើរជាមួយនឹង Operating modes
    សម្រាប់កុំព្យូទ័រ ROG gaming notebooks ទាំងអស់មានបំពាក់នូវ Operation modes ជាច្រើនដើម្បីបំពេញទៅលើតម្រូវការផ្សេងៗគ្នារបស់អ្នកប្រើប្រាស់។ សម្រាប់ Operation modes នេះគឺល្អមែនទែនក្នុងការពង្រឹងទៅលើ cutting-edge thermal hardware ដែលពាក់ព័ន្ធទៅនឹងលំហូរខ្យល់នៃម៉ាស៊ីនកុំព្យូទ័រនោះ៕

    ខាងក្រោមនេះជាតារាងតម្លៃ និង Specs របស់ឡេបថប Zephyrus G15 នៅក្នុងប្រទេសកម្ពុជា

    អាចស្វែងរកទិញបាននៅតាមហាងដែលជាតំណាងចែកចាយខាងក្រោម/You can purchase the products through our dealers below:
    – ភ្នំពេញ (Phnom Penh): https://bit.ly/3wutiLh
    – សៀមរាប (Siem Reap): https://bit.ly/2XA2RFO
    – បាត់ដំបង (Battambong): https://bit.ly/2FGi120
    – ខេត្តផ្សេងៗ (Other Province): https://bit.ly/2KQsCvG

    Share This Post:
    MPO4D jitutoto mpo4d Mpoplay