ជិះរថយន្តក្រុងនៅឥណ្ឌូនេស៊ីមិនប្រើលុយទិញសំបុត្រទេ តែប្រើវត្ថុនេះជំនួសវិញ ដើម្បីការពារបរិស្ថាន (មានវីដេអូ)
ឥណ្ឌូនេស៊ី៖ ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិច ប្រទេសឥណ្ឌូនេស៊ីបានអនុវត្តគោលការណ៍មួយគឺស្ថានីយ៍រថយន្តក្រុងព្រមទទួលយកដបប្លាស្ទិចពីអ្នកដំណើរជំនួសដោយលុយក្នុងការធ្វើដំណើរតាមរថយន្តក្រុង។ តំណាំងរដ្ឋាភិបាលឥណ្ឌូនេស៊ីបានឲ្យដឹងថា គំនិតមួយនេះបានលើកទឹកចិត្តឲ្យប្រជាជនមិនបោះចោលដបប្លាស្ទិចផ្តេសផ្តាស និងរក្សាវាទុក ដើម្បីប្តូរជាមួយនឹងសំបុត្ររថយន្តក្រុង។
ជាងនេះទៅទៀត វាក៏បានលើកទឹកចិត្តឲ្យប្រជាជនប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈច្រើនជាងមុន និងអាចកាត់បន្ថយផ្សែងពុលចេញពីយានយន្តផ្ទាល់ខ្លួនផងដែរ។ សូមបញ្ជាក់ថា ឥណ្ឌូនេស៊ីជាប្រទេសមួយដែលបានចូលរួមបំពុលបរិស្ថានខ្លាំងបំផុតក្នុងពិភពលោក ដោយឥណ្ឌូនេស៊ីមានទន្លេធំៗចំនួន ៤ ដែលមានការបំពុលដោយថង់បា្លស្ទិចច្រើនបំផុតនៅក្នុងពិភពលោក។ គួរបញ្ជាក់ថា គំនិតខាងលើនេះត្រូវបានគេអនុវត្តនៅតាមបណ្តាប្រទេសផ្សេងទៀតផងដែរ ដូចជានៅក្នុងទីក្រុងប៉េកាំង អ្នកអាចយកដបប្លាស្ទិចទៅប្តូរយកសំបុត្ររថភ្លើង ហើយប្រទេសខ្លះមានម៉ាស៊ីនប្តូរដបប្លាស្ទិច ដើម្បីយកលុយមកវិញជាដើម៕
https://www.facebook.com/WEFvideo/videos/326334011270697/
អត្ថបទ៖ ភក្តី