ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ម្សិលមិញ រកឃើញព្រះសង្ឃ១១អង្គ នៅវត្តទួលទ្រាត្បូង វិជ្ជមានកូវីដ ហើយថ្ងៃនេះរកឃើញវិជ្ជមានកើនឡើងជាបន្តបន្ទាប់បន្ថែមទៀត

    BY Khmernote Media June 25, 2021
    ម្សិលមិញ រកឃើញព្រះសង្ឃ១១អង្គ នៅវត្តទួលទ្រាត្បូង វិជ្ជមានកូវីដ ហើយថ្ងៃនេះរកឃើញវិជ្ជមានកើនឡើងជាបន្តបន្ទាប់បន្ថែមទៀត

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ កាលពីយប់ម្សិលមិញបានចុះទៅពិនិត្យភ្លាមៗ បន្ទាប់ពីទទួលដំណឹងព្រះសង្ឃ១១អង្គ រកឃើញវិជ្ជមានកូវីដ១៩ នៅវត្តទួលទ្រាត្បូង ក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ។

    ដោយឡែកនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបន្តតេស្តឃើញវិជ្ជមានកើនឡើងជាបន្តបន្ទាប់បន្ថែមទៀត ឯកឧត្តមបណ្ឌិត បានដឹកនាំក្រុមការងារ បន្តចុះទៅសួរសុខទុក្ខ នាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ទៅប្រគេនព្រះសង្ឃកំពុងអាពាធ ដោយជំងឺកូវីដ១៩ និងព្រះសង្ឃទាំងអស់ សរុបប្រមាណ១៥០អង្គ ដែលកំពុងធ្វើចត្តាឡីស័ក នៅវត្តទួលទ្រាត្បូងនេះ៕

    Share This Post: