កូវីដ-១៩
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បញ្ជាក់ថា រកឃើញករណីកូវីដបំប្លែងខ្លួនប្រភេទ Delta លើមនុស្ស២នាក់មកពីថៃតាមច្រកអូរស្មាច់
BY Khmernote Media
June 26, 2021
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ដែលជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា រកឃើញករណី “កូវីដពូជឥណ្ឌា (Delta) ២នាក់ មកពីថៃតាមច្រកអូរស្មាច់ មកដល់ខេត្តសៀមរាប ទៀតហើយ។ សូមមេត្តាប្រុងប្រយ័ត្នការពារខ្ពស់បំផុត🙏”។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៨០៨នាក់ បានព្យាបាលជាសះស្បើយចំនួន ២៧៣នាក់ មរណភាព៩នាក់ និង ៥២៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕
