ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកគ្រប់គ្រងព្រះវិហារ Batu Caves មិនខ្វល់រឿងការព្រមានលុបឈ្មោះព្រះវិហារចេញពីបញ្ជីបេតិកភណ្ឌជាតិ ដោយសារតែការលាបពណ៌កាំជណ្តើរ សំខាន់មានភ្ញៀវទេសចរណ៍មកលេងច្រើន

    BY Khmernote Media September 4, 2018
    អ្នកគ្រប់គ្រងព្រះវិហារ Batu Caves មិនខ្វល់រឿងការព្រមានលុបឈ្មោះព្រះវិហារចេញពីបញ្ជីបេតិកភណ្ឌជាតិ ដោយសារតែការលាបពណ៌កាំជណ្តើរ សំខាន់មានភ្ញៀវទេសចរណ៍មកលេងច្រើន

    ម៉ាឡេស៊ី៖ រឿងចម្រូងចម្រាសមួយកំពុងកើតឡើងនៅក្នុងចំណោមប្រជាជនម៉ាឡេស៊ី ក្រោយពេលកាំជណ្តើរចំនួន ២៧២ កាំ របស់ព្រះវិហារ Batu Caves ត្រូវបានគេលាបពណ៌ចម្រុះយ៉ាងស្រស់ស្អាតរួចមក។ ភ្លាមៗក្រោយការលាបពណ៌លើកាំជណ្ដើរទាំងនោះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចណ៍ជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចណ៍ ស្រាប់តែគណៈកម្មការបេតិកភណ្ឌជាតិបានចេញមុខនិយាយថា ព្រះវិហារ Batu Caves អាចនឹងត្រូវគេលុបឈ្មោះចេញពីបញ្ជីបេតិកភណ្ឌជាតិ ព្រោះតែម្ចាស់គ្រប់គ្រងព្រះវិហារមួយនេះបានសម្រេចធ្វើការលាបពណ៌លើកាំជណ្ដើរដោយគ្មានការអនុញ្ញាតពីគណៈកម្មការបេតិកភណ្ឌជាតិ។

    យ៉ាងណាក្តី លោក Tan Sri R. Nadarajah ប្រធានគ្រប់គ្រងព្រះវិហារ Batu Caves បានឆ្លើយតបវិញថា ព្រះវិហារ Batu Caves មិនត្រូវការកិត្តិយស ឬងារ ជាសម្បត្តិបេតិកភណ្ឌជាតិនោះទេ ព្រោះកន្លងមកគណៈកម្មការបេតិកភណ្ឌជាតិមិនដែលយកចិត្តទុកដាក់ និងមើលថែព្រះវិហារមួយនេះទេ។ ដូចនេះបើទោះបីជាព្រះវិហារមួយនេះត្រូវលុបឈ្មោះចេញពីបញ្ជីបេតិកភណ្ឌជាតិក៏គ្មានបញ្ហាដែរ ឲ្យតែមានភ្ញៀវទេចរណ៍គាំទ្រទៅបានហើយ។ អ្នកប្រើប្រាស់បណ្តាញសង្គមម៉ាឡេស៊ីជាច្រើនបានបញ្ចេញមតិផ្ទុយគ្នាជុំវិញករណីខាងលើនេះ ហើយគេនៅពុំទាន់ទទួលបានចំណាត់ការផ្លូវការណាមួយពីសំណាក់រដ្ឋាភិបាលនៅឡើយទេមកទល់នឹងពេលនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay