ព័ត៌មានជាតិ
ជូនដំណឹង! ព្រះសង្ឃគង់នៅកុដិលេខ ០៤ ក្នុងវត្តកោះមេត្តាពោធិវង្ស វិជ្ជមានកូវីដ១៩
BY Khmernote Media
June 26, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ លោកតាលោកយាយ តាអាចារ្យ យាយជីតាជី ដែលមានមានទំនាក់ទំនងជាមួយព្រះសង្ឃ គង់នៅកុដិលេខ ០៤ ក្នុងវត្តកោះមេត្តាពោធិវង្ស ដែលមានទីតាំងស្ថិតនៅ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១។

ដោយមូលហេតុ ព្រះសង្ឃ គង់នៅទីតាំងខាងលើនេះ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគកូវីដ១៩។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអរគុណ!
