កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៨៣៩នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មី ៧១៨នាក់
BY Khmernote Media
June 27, 2021
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៨៣៩នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧១៨នាក់ និងមានអ្នកបាត់បង់ជីវិត១៧នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៧,៦៤៩នាក់, ករណីជាសះស្បើយសរុប ៤២,១៥៧នាក់ និងស្លាប់សរុប ៥៤០នាក់៕
