ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ប្រកាសច្រានចោលពាក្យចចាមអារាមថា មានការប្រមូលផ្ដុំគ្នាចាក់វ៉ាកសាំងកូវីដ-១៩ ប្រភេទអាស្ត្រាហ្សេនីកា ត្រូវបង់ប្រាក់

    BY Khmernote Media June 28, 2021
    ក្រសួងសុខាភិបាល ប្រកាសច្រានចោលពាក្យចចាមអារាមថា មានការប្រមូលផ្ដុំគ្នាចាក់វ៉ាកសាំងកូវីដ-១៩ ប្រភេទអាស្ត្រាហ្សេនីកា ត្រូវបង់ប្រាក់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការច្រានចោលពាក្យចចាមអារាមថា មានការប្រមូលផ្តុំគ្នាចាក់វ៉ាក់សាំងកូវីដ-១៩ ដោយត្រូវបង់ប្រាក់។ កាលពីថ្មីៗនេះ មានការលេចចេញនូវពាក្យចចាមអារ៉ាមនៅក្នុងស្រទាប់សាធារណជនថា ការចាក់វ៉ាក់សាំង ត្រូវបានបង់ប្រាក់ក្នុងចំនួនណាមួយមិនច្បាស់លាស់ មានការកៀគរគ្នាទៅចាក់ ដោយបង់ប្រាក់នូវវ៉ាក់សាំងប្រភេទ អាស្ត្រាហ្សានីកា។

    ជាក់ស្តែងក្រុមការងារ បានចុះស្រាវជ្រាវ និងមានការលើកឡើងថា និយាយលេង និងឮគេនិយាយតៗគ្នា។ ម្យ៉ាងទៀត មកទល់ពេលនេះ មិនមានវ៉ាក់សាំងប្រភេទអាស្ត្រាហ្សេនីកា ដែលនៅសល់សម្រាប់ចាក់ក្នុងការប្រមូលផ្ដុំគ្នាបែបនេះដែរ ព្រោះប្រើប្រាស់អស់លទ្ធភាព និងហួសសុពលភាពប្រើប្រាស់ ហើយក៏មិនមានវ៉ាក់សាំងប្រភេទនេះ មកដល់កម្ពុជាបន្ថែមទៀតដែរ។

    សូមបញ្ជាក់ជូនសារជាថ្មី ក្រោមការគិតគូរ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវផ្ដល់ជូនដោយឥតគិតថ្លៃ ជូនដល់បុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ និងស្ថិតនៅក្នុងក្រុមអាទិភាពដែលកំណត់ដោយរាជរដ្ឋាភិបាល។

    ជាពិសេស សូមអំពាវនាវដល់បុគ្គលដែលប្រឌិតព័ត៌មាន ឬនិយាយតៗគ្នាខាងលើនេះ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានប្រឌិត ព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងក្នុងគោលបំណងធ្វើឲ្យប៉ះពាល់ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងតែដំណើរការទៅមុខដោយរលូន និងសម្រេចបានលឿនជាងផែនការដែលបានកំណត់ ៕

    Share This Post: