ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តបន្ទាយមានជ័យ រកឃើញមនុស្សចំនួន៧៧នាក់ ឆ្លងជំងឺកូវីដ-១៩ បិទទីតាំងសណ្ឋាគារ រុងរឿង យានដ្ឋានជួសជុលរថយន្ត២កន្លែង និងផ្ទះប្រជាពលរដ្ឋ៧ខ្នង

    BY Khmernote Media June 28, 2021
    រដ្ឋបាលខេត្តបន្ទាយមានជ័យ រកឃើញមនុស្សចំនួន៧៧នាក់ ឆ្លងជំងឺកូវីដ-១៩ បិទទីតាំងសណ្ឋាគារ រុងរឿង យានដ្ឋានជួសជុលរថយន្ត២កន្លែង និងផ្ទះប្រជាពលរដ្ឋ៧ខ្នង

    បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ អមដំណើរ ដោយលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ និងមន្ត្រីក្រោមឱវាទជាច្រើនាក់ទៀតបានចុះយកសំណាកប្រជាពលរដ្ឋប្រុស ស្រី ក្នុងក្រុងសិរីសោភ័ណ នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានករណីផ្ទុះកូវីដ-១៩ ក្នុងនោះមានអ្នកពាក់ព័ន្ធប្រុស ស្រី ១៤១នាក់ ត្រូវបានយកសំណាកទៅពិនិត្យនឹងរកឃើញ វិជ្ជមានកូវីដ-១៩ ប្រុស ស្រីចំនួន ៧៧នាក់អ្នកដែលពាក់ព័ន្ធនិងប្រយោលចំនួន៨៤នាក់ ដែលក្នុងនោះបានធ្វើការបិទទីតាំងសណ្ឋាគារ រុងរឿង យានដ្ឋានជួសជុលរថយន្ត២កន្លែង និងផ្ទះប្រជាពលរដ្ឋ៧ខ្នងផងដែរ។

    បន្ទាប់ពីផ្ទុះកូវីដ-១៩ខ្លាំងក្នុងក្រុងសិរីសោភ័ណមក អាជ្ញាធរខេត្ត បានធ្វើការផ្សព្វផ្សាយបន្ទាន់មួយឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការ ពាក់ព័ន្ធផ្ទាល់ឬប្រយោល យកសំណាកវិភាគ រកមេរោគកូវីដ-១៩នៅកន្លែងបានកំណត់។

    គួរបញ្ជាក់ផងថា៖នៅថ្ងៃទី២៧ ខែមិថុនាឆ្នាំ ២០២១ ជំងឺកូវីត-១៩ បានផ្ទុះចេញពីសណ្ឋាគារ រុងរឿង និងហាងខារ៉ាអូខេរុងរឿង យានដ្ឋានជួសជុលរថយន្ត ២កន្លែង និងផ្ទះប្រជាពលរដ្ឋ៧ខ្នង។ ក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩នេះដែរ។ រដ្ឋបាលខេត្តបានជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ប្រញាប់យកសំណាកពិនិត្យនិងធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន រយៈពេល១៤ថ្ងៃដោយមិនត្រូវពាក់ព័ន្ធ និង ប៉ះពាល់ ជាមួយអ្នកដទៃនោះឡើយ។ ក្នុងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តក្នុងករណីបុគ្គលណាមិន អនុវត្តកាតព្វកិច្ច ល្មើសនិងវិធានសុខាភិបាល ត្រូវពិន័យអន្តរកាល នឹងចាត់វិធានការផ្លូវច្បាប់ផងដែរ។

    រដ្ឋបាល ខេត្តបន្ទាយមានជ័យសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់និងចូលរួម អនុអនុវត្តយ៉ាងយកចិត្តទុកដាក់និងអនុវត្តនូវវិធានការ ៣ការពារ៣កុំ របស់រាជរដ្ឋាភិបាល និង តាមការណែនាំ របស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: