ថ្ងៃនេះ ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៤៦,១៤៨ ករណី ខណៈដែលមរណភាពថ្មីចុះថយមកនៅ ៣ខ្ទង់ គឺមាន ៩៧៩ ករណី
- BY
- autoadmin
- June 28, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ នៅថ្ងៃច័ន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ចំនួនករណីសរុបនៃជំងឺ COVID-19 របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ៣០,២៧៩,៣៣១ ករណី បន្ទាប់ពីករណីថ្មីចំនួន ៤៦,១៤៨ ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ការស្លាប់ថ្មីចំនួន ៩៧៩ ករណី ក៏ត្រូវបានកត់ត្រានៅថ្ងៃនេះ ហើយវាគឺជាលើកទីមួយហើយ ដែលចំនួនអ្នកស្លាប់ប្រចាំថ្ងៃបានធ្លាក់ចុះដល់ក្រោម ១,០០០ នាក់ នៅក្នុងរយៈពេលជិត ២ ខែកន្លះកន្លងមក។

ឥឡូវនេះប្រទេសឥណ្ឌានៅតែមានករណីសកម្មចំនួន ៥៧២,៩៩៤ ករណី ខណៈដែលមានការធ្លាក់ចុះចំនួន ១៣,៤០៩ ករណីនៅក្នុងពេល ២៤ ម៉ោងកន្លងមក។ គួរឱ្យដឹងដែរថា ចាប់តាំងពីមានវត្តមានជំងឺរាតត្បាត COVID-19 រហូតមកទល់នឹងពេលនេះ មានអ្នកជំងឺសរុបចំនួន ២៩,៣០៩,៦០៧ នាក់ ត្រូវបានជាសះស្បើយនិងបញ្ជូនចេញពីមន្ទីរពេទ្យដោយជោគជ័យ ដោយក្នុងនោះមានអ្នកជំងឺ ៥៨,៥៧៨ នាក់ បានចេញពីមន្ទីរពេទ្យក្នុងអំឡុងពេល ២៤ ម៉ោងចុងក្រោយនេះផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួរ
- Share This Post:






