អាជីវករផ្សារបឹងកេងកងទាំងអស់ ត្រូវធ្វើតេស្តសំណាករកមេរោគកូវីដ១៩ ក្រោយមានអាជីវករលក់អង្ករក្នុងផ្សារកើតជំងឺកូវីដ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌបឹងកេងកង បានចេញសេចក្ដីជូនដំណឹង ដល់អាជីវករផ្សារបឹងកេងកងទាំងអស់ឲ្យបានជ្រាបថា អាស្រ័យស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករផ្សារបឹងកេងកង បានឆ្លងវីរុសកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ដែលស្ថានភាពនេះបានឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។

ក្រុមគ្រូពេទ្យចុះយកសំណាងធ្វើតេស្តរកមេរោគកូវីដ-១៩ នៅបរិវេណផ្សារបឹងកេងកង ក្នុងរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោយរកឃើញអាជីវករ ឆ្លងកូវីដ១៩។ អាជីករក្នុង ផ្សារបឹងកេងកងទាំងអស់ ត្រូវបានតម្រូវ ឲ្យទៅយកសំណាក នៅក្នុងវិទ្យាល័យបឹងកេងកង ដែលស្ថិតនៅ ជិតផ្សារបឹងកេងកង។ នៅពេលនេះមិនទាន់មានការបង្ហាញពីចំនួន អាជីវករ ប៉ុន្មាននាក់ ដែលបានឆ្លងកូវីដ១៩ នៅឡើយទេ។
រដ្ឋបាលខណ្ឌបឹងកេងកង សូមអំពាវនាវបងប្អូនដែលជាអាជីវករផ្សារ បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចេញ-ចូលផ្សារបឹងកេងកង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ សូមអញ្ជើញមកយកសំណាកតេស្តរកវីរុសកូវីដ-១៩ នៅបរិវេណវិទ្យាល័យ ជាស៊ីម បឹងកេងកង នៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ ជាបន្ទាន់ ព្រមទាំងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវ ៕













ដោយ៖ បងម៉េង ខ្មែរណូត