ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូតែមិនបានសម្រេច ត្រូវម្ចាស់តាមទាន់ចាប់អោយសមត្ថកិច្ចភ្លាមៗ
រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ មួយគ្រឿង បានសម្រេចតែរត់មិនរួច ក៏ត្រូវបានម្ចាស់ម៉ូតូដេញតាមទាន់ឃាត់អោយសមត្ថកិច្ច។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ២និង២០នាទីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតចំណុចភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ សំណាង ភេទប្រុស មុខរបរ មិនពិតប្រាកដ។ ចំណែកឯជនរងគ្រោះមានឈ្មោះ សុភ័ក្ត្រ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ និងរថយន្ត ស្នក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីជនរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមកពីទិញឥវ៉ាន់ ហើយក៏ភ្លេចដកសោរម៉ូតូចេញពីម៉ូតូ ក៏ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចយកទៅជិះ ដើម្បីគេចខ្លួន តែត្រូវបានគាត់ឃើញទាន់ក៏ស្រែកនឹងដេញតាមរហូតដល់ត្រង់ចំណុចក្រោមស្ពានជ្រោយចង្វារ ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យខាងលើ រួចធ្វើការប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីចាត់ការតាមផ្លូវច្បាប់។ រឺឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅម្ចាស់ដើមវិញផងដែរ។
គួរបញ្ជាក់ផងដែរថា នៅពេលដែលក្រុមអ្នកសារព័ត៌មានចុះទៅផ្តិតយករូបភាព ស្រាប់តែមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារម្នាក់ បានហាមឃាត់ និងបានប្រើសំដីមិនសមរម្យមកលើអ្នកសារព័ត៌មាន ហើយថែមទាំងរុញច្រាន និងចង្អុលមុខអ្នកសារព័ត៌មានថែមទៀត។ ទាំងអស់នេះ បានបញ្ហាអោយឃើញថា មន្ត្រីប៉ុស្តិ៍ជ្រោយចង្វារម្នាក់នេះ មិនបានគោរពបទបញ្ជារបស់ថ្នាក់ដឹកនាំនោះទេ។ ករណីនេះ ត្រឹមតែអ្នកសារព័ត៌មានមន្ត្រីប៉ុស្តិ៍ហ៊ានធ្វើបែបនេះទៅហើយ ចុះទម្រាំតែប្រជាពលរដ្ឋធម្មតាទៀតមិនដឹងជាមានបញ្ហាអ្វីកើតឡើងបន្តទៀតនោះទេ។ ជាងចុងក្រោយ សូម ឯកឧត្ដម នាយឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យមើលករណីខាងលើនេះផង៕






ដោយ៖ បងម៉េង ខ្មែរណូត