ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ៦ទីតាំងនេះ បើបងប្អូនដឹងខ្លួនថាបានពាក់ព័ន្ធសូមតាមដានសុខភាព១៤ថ្ងៃ ហើយបើសង្ស័យសូមប្រញ៉ាប់ទៅធ្វើតេស្តភ្លាម

    BY Khmernote Media June 28, 2021
    ៦ទីតាំងនេះ បើបងប្អូនដឹងខ្លួនថាបានពាក់ព័ន្ធសូមតាមដានសុខភាព១៤ថ្ងៃ ហើយបើសង្ស័យសូមប្រញ៉ាប់ទៅធ្វើតេស្តភ្លាម

    យោងតាមការបញ្ជាក់ពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអោយដឹងថា ទីតាំងចំនួន៦កន្លែងទៀតហើយដែលបានរកឃើញថាពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដោយអាជ្ញាធរធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានពាក់ព័ន្ធជាមួយទីតាំងទាំង៦នេះ សូមធ្វើការដាក់ខ្លួនអោយនៅដោយឡែក តាមដានសុខភាពរបស់ខ្លួន និងបើមានអាការសង្ស័យសូមប្រញ៉ាប់ទៅធ្វើតេស្តជាបន្ទាន់។

    ទីតាំងទាំង៦រួមមាន៖
    1. ធនាគារ DGB ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ៧០ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែមិថុនា​ ឆ្នាំ២០២១

    2. ហាងលក់ទំនិញ ហាក់ លី (ក្បែរ​ ផ្សារតាប៉ាង) ដែលមានទីតាំងស្ថិតផ្លូវលេខ ៥១ (ប៉ាស្ទ័រ) សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នៅថ្ងៃទី ២០ ខែមិថុនា​ ឆ្នាំ២០២១

    3. ហាងកាហ្វេ LA. CHRONIQUE ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៣៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន នៅថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ១១៖៣០ ដល់ ១៣៖០០

    4. តូប ឈ្មោះ ណៃ ណែល (Nice Nail) និងតូបលេខ ៦៦២ ក្នុង ​ផ្សារបឹងកេងកង ស្ថិតនៅក្នុង​សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៤ ខែមិថុនា​ ឆ្នាំ២០២១​

    5. ហាង VIBE Cafe ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៦ A ផ្លូវលេខ ៤៤៦ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន នៅថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២១​ ម៉ោង ១២៖៣០

    6. ហាង បេប៊ីអោតឡេត (Baby Outlet) ដែលមានទីតាំងស្ថិតនៅផ្លូវ ២៨៩​ សង្កាត់បឹងកក១​ ខណ្ឌទួលគោក នៅថ្ងៃទី ២៣ ខែមិថុនា​ ឆ្នាំ២០២១​ ម៉ោង ១១៖៣០​ ដល់ ១១៖៤៥

    Share This Post: