ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! អ្នកលក់ភេសជ្ជៈតាមរទេះរុញនៅផ្សារអូរឫស្សីម្នាក់ឆ្លងកូវីដ១៩, សូមអ្នកបានទិញភេសជ្ជៈពីអ្នកលក់​នោះ ដាក់ខ្លួនដាច់ដោយឡែក១៤ថ្ងៃ

    BY Khmernote Media June 28, 2021
    ជូនដំណឹង! អ្នកលក់ភេសជ្ជៈតាមរទេះរុញនៅផ្សារអូរឫស្សីម្នាក់ឆ្លងកូវីដ១៩, សូមអ្នកបានទិញភេសជ្ជៈពីអ្នកលក់​នោះ ដាក់ខ្លួនដាច់ដោយឡែក១៤ថ្ងៃ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា អ្នកលក់ភេសជ្ជៈ តាមរទេះរុញ នៅផ្សារអូរឫស្សី ម្នាក់ ធ្វើតេស្ដរកឃើញ វិជ្ជមានកូវីដ១៩!! ប្រសិនបើអ្នកបាន ទិញភេសជ្ជៈពីអ្នកលក់​តាមរទេះរុញ នៅផ្សារអូរឫស្សីចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២៣ មិថុនា ឆ្នាំ២០២១។ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

    គួរបញ្ជាក់ផងដែរថា គិតមកទល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៨,៥៣២នាក់, ករណីជាសះស្បើយសរុប ៤២,៧៦៤នាក់ និងស្លាប់សរុប ៥៥៦នាក់៕

    Share This Post: