សូមបន្តប្រុងប្រយ័ត្ន! រកឃើញកូនប្រុសស្រី២នាក់ឆ្លងជំងឺកូវីដ១៩ ពីឪពុកនៅប្រឡាយស្ទឹងមានជ័យ
យោងតាមការបញ្ជាក់ពី សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា ប្រឡាយស្ទឹងមានជ័យ÷ ពាក់ព័ន្ធជាមួយឪពុក រកឃើញវិជ្ជមានកូវីដ១៩ ចំនួន២នាក់ត្រូវជាកូន ដោយនៅម៉ោង១៩ និង០០នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចទីតាំងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ បានពិនិត្យយកសំណាកអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ ឈ្មោះកង ប៊ុន ធឹម ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ ។

លទ្ធផលយកសំណាកចំនួន៤នាក់ស្រី ០៣ នាក់ មានវិជ្ជមាន ចំនួន ២នាក់ស្រី១នាក់ ។ ចំពោះទីតាំងនេះត្រូវបានហ៊ុមព័ទ្ធឲ្យធ្វើចត្តាឡីស័ក បណ្តោះអាសន្ន។ គ្រូពេទ្យបានបិទបញ្ចប់ទៅវិញនៅម៉ោង១៩ និង២០នាទីនាថ្ងៃខែឆ្នាំដដែល ។ នៅវេលាម៉ោង២២ និង០០នាទី នាខែឆ្នាំដដែល រថយន្ត ចូលដឹក
អ្នកផ្ទុក វិជ្ជមាន កូវីដ១៩ បញ្ជូនទៅកាន់ មណ្ឌលព្យាបាល ។ អនុវត្ត ៣កុំ ៣ការពារ ជួយគ្រួសារយើង និង សង្គមជាតិយើង
