ការមកដល់ប្រទេសកម្ពុជារបស់ Lamborghini Huracán EVO Fluo Capsule
រាជធានីភ្នំពេញ ថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2021 – Lamborghini Phnom Penh នាំមកនូវ Huracán EVO Fluo Capsule: ម៉ូដែលថ្មីដែលផលិតឡើងជាមួយពណ៌ភ្លឺលេចយ៉ាងពិសេសនៃប្រភេទ V10 super sports មានផ្ទៃខាងក្រៅស្ងួតគ្រើម និងផ្ទៃខាងក្នុងពណ៌ដ៏ទំនើបរួមជាមួយនឹងជម្រើសយ៉ាន់ឡានដ៏ល្អ ដែលបានប្រគល់ជូនអតិថិជនដំបូងក្នុងប្រទេសកម្ពុជានៅក្នុងខែឧសភា ឆ្នាំ 2021 នេះ។
Huracán EVO Fluo Capsule មានជាម៉ូដែល Huracán EVO ដែលទើបតែផលិតឡើងក្នុង ឆ្នាំ 2021 ជាមួយនឹងពណ៌ស្រស់ស្អាតដែលធ្វើឲ្យម៉ូតរចនារថយន្ដ super sports នេះកាន់តែមានភាពលេចធ្លោ។ ដោយយកលំនាំតាមពណ៌ជាប្រពៃណីដែលលម្អលើខ្សែឆ្នូត និងរូបរាងនៃម៉ូដែលរថយន្ដ Lamborghini រថយន្ដ Huracán EVO Fluo ប្រើប្រាស់ទម្រង់ពណ៏ខាងក្រៅដែលរួមបញ្ចូលពីរពណ៌ដ៏ទាក់ទាញ ដែលបង្ហាញអំពីភាពរហ័ស និងថាមពលដ៏ខ្លាំងរបស់រថយន្ដនេះក្នុងពេលបើកបរនៅលើដងផ្លូវ។ ពណ៏ថ្មីនៃផ្ទៃខាងក្រៅ និងខាងក្នុងចំនួនប្រាំគឺមាន Verde Shock (បៃតង) Arancio Livrea (ទឹកក្រូច) Celeste Fedra (ខៀវ) Arancio Dac (ទឹកក្រូច) និង Giallo Clarus (លឿង) ដែលមានភាពស្ងួតគ្រើម រួមទាំងដំបូល កាងមុខ និងកាងចំហៀង។ ធាតុផ្សំនៃពណ៌ថ្នាំដែលមានភាពស្ងួតគ្រើម ត្រូវបានជ្រើសរើសចេញពីប្រភេទពណ៌ភ្លុយអថ្មីដែលមានដូចជា ខ្សែឆ្នូតពណ៌នៅលើកញ្ចក់ចំហៀងពណ៌ខ្មៅ និងខ្សែឆ្នូតបញ្ឈរនៅលើ splitter ខាងក្រោយ ដែលធ្វើឲ្យរថយន្ដនេះមើលទៅមានលក្ខណៈជារថយន្ដស្ព័រ ប៉ុន្តែមានសម្រស់ស្រស់ស្អាត។
ផ្ទៃខាងក្នុងពណ៌ខ្មៅសុទ្ធ និងជម្រើសកៅអីស្ព័រថ្មី ដែលជាជម្រើសមួយជំនួសឲ្យកៅអីស្ដង់ដារ ដែលផលិតពី ស្បែកកាំម្ញី ឬស្បែកសត្វមួយពណ៌ជាមួយនឹងស៊ែម EVO sportivo។ គម្របប៊ូតុង បញ្ឆេះ និងបញ្ឈប់ និងនិមិត្តសញ្ញា Lamborghini ដែលប៉ាក់នៅលើខ្នើយក្បាលកៅអីមានពណ៌មួយក្នុងចំណោមពណ៌ភ្លុយអថ្មីទាំងប្រាំដែលស៊ីគ្នាទៅនឹងពណ៌ផ្ទៃខាងក្រៅ។ លទ្ធផលនេះគឺទទួលបានពីការច្របាច់បញ្ចូលគ្នានូវបច្ចេកទេសដ៏ខ្ពស់នៃការប្រើប្រាស់ពណ៌ផ្ទុយគ្នា ដែលជាការសំដែងចេញនូវបុគ្គលិកលក្ខណៈប្លែកពីគេ និងភាពពោរពេញទៅដោយសិល្បៈក្បាច់ក្បូរនៅលើដងផ្លូវ។
Huracán EVO Fluo Capsule ទីមួយនៅក្នុងប្រទេសកម្ពុជា ត្រូវបានទិញដោយអតិថិជនថ្មីរបស់ Lamborghini Phnom Penh។ Huracán EVO Fluo ថ្មីស្រឡាងរបស់លោកគឺមានពណ៌ Celeste Fedra – ដែលជាគំរូម៉ូតរចនាដ៏ល្អឆើតរបស់រថយន្ដស្ព័រ បង្ហាញចេញនូវភាពក្លាហាន និងពោរពេញទៅដោយភាពទាក់ទាញដែលបានមកពីការផ្សំបញ្ចូលគ្នារវាងស្នាដៃដ៏ប្រណិតៗនេះ។
Francesco Scardaoni នាយកប្រចាំតំបន់របស់ Automobili Lamborghini នៅតំបន់អាស៊ីប៉ាស៊ីហ្វិចបានមានប្រសាសន៍ថា: “Huracán EVO Fluo Capsule គឺជាជម្រើសរថយន្ដស្ព័រដ៏អស្ចារ្យបំផុតមួយសម្រាប់ការបង្ហាញចេញឲ្យឃើញអំពីម៉ូតនិយម និងបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់ៗ។ យើងខ្ញុំមានសេចក្ដីរីករាយណាស់ក្នុងការនាំយក Huracán EVO Fluo Capsule មកក្នុងប្រទេសកម្ពុជា ពីព្រោះវាពិតជាបានបន្ថែមនូវភាពល្បីល្បាញ និងប្រណិតភាពសម្រាប់ការបើកបរនៅលើដងផ្លូវយ៉ាងពិតៗ។”
Roberto Da Silva, អគ្គនាយកប្រតិបត្តិរបស់ HGB Luxury Group និង Lamborghini Cambodia បានមានប្រសាសន៍ថា “យើងខ្ញុំរីករាយអបអរសាទរជាមួយនឹងអតិថិជនរបស់យើងខ្ញុំសម្រាប់ការទទួលបាន Huracán EVO Fluo Capsule ក្នុងក្ដីសុបិន្តរបស់លោក។ នៅ Lamborghini Phnom Penh យើងខ្ញុំព្យាយាមប្រឹងប្រែងបង្កើតនូវបទពិសោធន៍ដ៏ពិសេសគ្មានពីរ និងមិនអាចបំភ្លេចបានជូនសម្រាប់អតិថិជនរបស់យើងខ្ញុំនៅគ្រប់ចំណុច ចាប់តាំងពីការប្រគល់រថយន្ដ និងទាំងនៅក្នុងដំណើរក្លាយជាម្ចាស់កម្មសិទ្ធិលើ Lamborghini របស់ពួកគេទាំងមូលផងដែរ។”

អតិថិជនទីមួយរបស់ Huracán EVO Fluo Capsule ពណ៏ Celeste Fedra បានផ្តល់ចំណាប់អារម្មណ៏ ថា “ខ្ញុំ មានមោទនភាពដែលបានក្លាយជាម្ចាស់រថយន្ត Huracán មានរូបរាង និង រចនាពណ៏ថ្មី ប្រភេទ EVO Fluo Capsule ដែលមានតែមួយគ្រឿងដំបូងក្នុងប្រទេសកម្ពុជា។ វាពិតជាអស្ចារ្យ ជាមួយពណ៏ថ្មីដែលមិនធ្លាប់ឃើញពីមុនមក។ ខ្ញុំសូមអរគុណសន្តិភាព និង ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាដែលអាចអោយយើងខ្ញុំមានលទ្ធភាពប្រើប្រាស់រថយន្តទំនើបបែបនេះ។
Lamborghini Phnom Penh គឺជាត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន HGB Group Co. Ltd. និងធ្វើប្រតិបត្តិការក្នុងនាមជាក្រុមហ៊ុននាំចូលចែកចាយលក់ផ្តាច់មុខ និងជាមជ្ឈមណ្ឌលសេវាកម្មរបស់ក្រុមហ៊ុន Lamborghini នៅក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពី Lamborghini Phnom Penh សូមចូលមើល៖
គេហទំព័រផ្លូវការរបស់ Lamborghini Phnom Penh៖
www.lamborghini.com/en-en/ownership/dealer-locator/lamborghini-phnom-penh
ហ្វេសប៊ុកផេក (Facebook Page) របស់ Lamborghini Cambodia៖
www.facebook.com/LamborghiniCambodiaOfficial
(Instagram) របស់ Lamborghini Cambodia៖
www.instagram.com/lamborghinicambodia/
សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖
Sundee Vinas
ប្រធានផ្នែកទីផ្សារ
អ៊ីម៉ែល៖ mkm.luxury@hgbgroup.com
ទូរសព្ទលេខ៖ +855 95 777 049
ក្រុមហ៊ុន Lamborghini Cambodia
អគារ City Center លេខ MX08 (CBD4)
បឹងកក់ សង្កាត់ស្រះចក
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ក្រុមហ៊ុន HGB Group Co. Ltd.
អគារ Exchange Square ជាន់ទី ១៣
អគារលេខ ១៩ & ២០ ផ្លូវលេខ ១០៦
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា